ខេត្តពោធិ៍សាត់៖ ម្តាយរវល់លក់ដូរទុក កូនតូចអាយុទើបតែមួយខួបបីខែឲ្យដើរ លេងក្រោមផ្ទះចៃដន្យកូនដើរទៅលេងទឹកអាងជុំវិញព្រះភូមិនៅមុខផ្ទះបណ្តាលឲ្យ លង់ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។
មន្ត្រីនគរបាលក្រុងពោធិ៍សាត់បានឲ្យ ដឹងថា ក្មេងស្រីដែលលង់ទឹកអាងជុំវិញព្រះភូមិស្លាប់ឈ្មោះតុន លក្ខិណា អាយុ១ខួប ៣ខែ មានឪពុកឈ្មោះ តង ដារ៉ូ អាយុ២៣ឆ្នាំ និងម្តាយឈ្មោះ ស្រី លីន អាយុ២៤ឆ្នាំ មាន មុខរបរលក់ដូររស់នៅភូមិសង្កាត់ កើតហេតុ ខាងលើ។
ក្រោយកើតហេតុនគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ក្មេងស្រីរងគ្រោះពិតជាលង់ទឹកក្នុងអាងជុំវិញ ព្រះភូមិនៅពីមុខផ្ទះពិតប្រាកដមែនដោយសារតែការប្រហែសរបស់ឪពុកម្តាយ៕ ប៉ឹម ពិន