ភ្នំពេញ៖ ស្រ្តីវ័យ៣៣ឆ្នាំម្នាក់ជាកម្ម ការិនីរោងចក្រដោយសារខឹងប្តីមិនឲ្យប្រើទូរស័ព្ទស៊េរីទំនើបបែរជាបែកគំនិតរត់ ចោលបាត់៣ថ្ងៃធ្វើឲ្យបុរសជាប្តីបានត្រឹមកាន់រូបថតប្រពន្ធដើរសាកសួរគេសួរឯងទាំងទឹកមុខស្រងូតស្រងាត់កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ។
ស្រ្តីរត់ចោលប្តីមានឈ្មោះ ធី ពៅ អាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួលក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ មានប្តីឈ្មោះ ប៊ុត ថា អាយុ៣១ឆ្នាំ មុខរបរកសិករ មានកូនចំនួន ៤នាក់ ប្រុសម្នាក់ ស្រី៣នាក់ កូនច្បងអាយុ ១៤ឆ្នាំ កូនពៅអាយុ៦ឆ្នាំ មានស្រុកកំណើត នៅភូមិដំបងវិញ ឃុំសង្កែទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
តាមបុរសជាប្តីបាននិយាយរៀបរាប់ ទាំងទឹកមុខស្រងូតស្រងាត់ថា ប្រពន្ធរបស់ គាត់បានមកធ្វើការច្រើនខែមកហើយនៅរោងចក្រស្បែកជើង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ហើយក្រោយពីប្រពន្ធ ឃ្លាតចាកពីស្រុកទុកកូនទាំង៤ នៅស្រុក គាត់ជាប្តីក្នុង១សប្តាហ៍ ទើបបានមកលេងប្រពន្ធដល់ផ្ទះជួលម្តងហើយៗប្រពន្ធគាត់ទៀតសោតកន្លងមកមានទូរស័ព្ទប្រើតែពេល ទំនេរនិយាយទូរស័ព្ទម្តងៗចាប់ពី៣ម៉ោងទៅ៥ម៉ោងដោយនិយាយដាច់បាយដាច់ ទឹក។ មិនតែប៉ុណ្ណោះទាមទារទិញរកទូរ ស័ព្ទស៊េរីទំនើបគ្រាន់បានលេងហ្វេសប៊ុកតែត្រូវបានគាត់ហាមឃាត់មិនឲ្យប្រើបែរជាកើតរឿងទំនាស់ដោយចោទថា គាត់មិន ទាន់សម័យរិះថាំសូម្បីតែប្រើទូរស័ព្ទឡើង។ រហូតមកដល់រសៀលថ្ងៃទី១២ ខែធ្នូ ស្រាប់ តែម្ចាស់ផ្ទះជួលបានទូរស័ព្ទប្រាប់ថា ប្រពន្ធ របស់គាត់បានវេចបង្វេចខោអាវរត់បាត់ហើយ ។
ប្រភពដដែលបន្តទៀតថា ក្រោយពីដឹង ថា ប្រពន្ធរត់បាត់ចោលកូនទាំង៤និងរូបគាត់ទើបបង្កឲ្យភ្ញាក់ផ្អើលនាំគ្នាដើររកតែមិន ឃើញ។ រហូតមកដល់រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ គាត់សម្រេចចិត្តកាន់រូប ថតប្រពន្ធមួយសន្លឹកដើរសាកសួរគេឯងតាមផ្លូវនៅផ្ទះលក់កាហ្វេតាមផ្លូវជាតិលេខ ៣ សង្កាត់ចោមចៅនៅតែមិនឃើញ ។
បុរសខាងលើថ្វីដ្បិតប្រពន្ធមិនពេញ ចិត្តពេលប្តីមិនឲ្យប្រើទូរស័ព្ទស៊េរីទំនើប ហើយរត់ចោលតែទឹកចិត្តបុរសជាប្តីនៅតែខំដើរស្វែងរកប្រពន្ធទាំងចិត្តក្រៀមក្រំ ៕ ហេង នរិន្ទ្រ