ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញា២នាក់ដកហូតបានថ្នាំញៀន២០កញ្ចប់តូចនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ២នាក់ពាក់ព័ន្ធមុខរបរជំនួញថ្នាំញៀនត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាប់ខ្លួននៅគោលដៅ២ផ្សេងគ្នាក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅដកហូតបានថ្នាំញៀន២០កញ្ចប់តូចនិងសម្ភារៈមួយចំនួនទៀត ។

ករណីទី១:មុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៦,៣០នាទីព្រលប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចមុខដីឡូត៍១កន្លែង តាមបណ្តោយផ្លូវជាតិលេខ១ ភូមិជ្រោុយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀន១៥កញ្ចប់ ។

ជនសង្ស័យមានឈ្មោះគង់ កុសល ភេទប្រុស អាយុ២៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំ នៅភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

មន្ត្រីនគរបាលប៉ុស្តិ៍ក្បាលកោះបានអោយដឹងថា ជនសង្ស័យជាមុខសញ្ញាដែលសមត្ថកិច្ចតាមដានយូមកហើយ នៅថ្ងៃចាប់ខ្លួនជនសង្ស័យបានដើររេរានៅតាមបណ្តោយផ្លូវជាតិលេខ១ហាក់ដូចជារង់ចាំមិត្តមកយកឥញ្ចឹង ស្របពេលនោះកម្លាំងនគរបាលដែលចុះល្បាតនៅក្នុងមូលដ្ឋានបានឃើញមុខសញ្ញាជនសង្ស័យ ក៍ឃាត់ខ្លួនត្រួតពិនិត្យស្រាប់តែរកឃើញគ្រឿងញៀន១៥កញ្ចប់តូចដែលជនសង្ស័យលាក់ទុក្នុងហោប៉ៅ ។ ពេលរកឃើញវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់រួចមកជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមនីតិវិធី ។

ករណីទី២:ជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួនរកឃើញថ្នាំញៀន៥កញ្ចប់កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យមានឈ្មោះមិល ភ័ណ្ឌ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ករណីចាប់មុខសញ្ញាចែកចាយថ្នាំញៀននេះធ្វើឡើងនៅគ្រាដែលជនសង្ស័យកំពុងតែដើរលើផ្លូវបេតុង ដោយមានការសង្ស័យសមត្ថកិច្ចដែលចុះល្បាតក៍ឃាត់ខ្លួនត្រួតពិនិត្យរកឃើញថ្នាំញៀន៥កញ្ចប់ទើបឈានដល់ការចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ៕ សណ្តោស

untitled-1


ចែករំលែក៖