ព័ត៌មានទាន់ហេតុការណ៍៖

បុរសពោះម៉ាយកូន២ចាប់រំលោភអ្នកធ្វើការជាមួយគ្នាមួយភ្លែត២ដង

ចែករំលែក៖

ខេត្តកំពង់ចាម៖ បុរសពោះម៉ាយកូន២ ជាបុគ្គលិកបម្រើការងារក្រុមហ៊ុនស៊ូមាន ត្រូវនារីបុគ្គលិកធ្វើការ និងស្នាក់នៅជាមួយប្តឹងចោទប្រកាន់ពីបទរំលោភសេពសន្ធវៈរហូតបានសម្រេច២លើក ហើយបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅបន្ទប់ជួល ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ។

នារីរងគ្រោះអាយុ២១ឆ្នាំ មានស្រុកកំណើតនៅឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុង-ខេត្តកំពង់ចាម បានឲ្យដឹងថា នាងជាបុគ្គលិកបម្រើការងារក្រុមហ៊ុនស៊ូមាន ផ្នែកលក់ផលិតផលប្រចាំខេត្តបន្ទាយមានជ័យ ។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុនបានបញ្ជូននាង និងបុគ្គលិកកម្មករប្រុសៗចំនួន៣នាក់ឲ្យមកប្រចាំការនៅសាខាខេត្តកំពង់ចាម ដោយស្នាក់នៅរួមគ្នាក្នុងបន្ទប់ជួល ។ នៅវេលាម៉ោងប្រហែល២៣ ថ្ងៃទី១៤ ខែធ្នូ នៅពេលដែលនាងដេកនៅលើឡៅតឿតែម្នាក់ឯង ស្រាប់តែឈ្មោះ ចាន់ វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលស្នាក់នៅខាងក្រោមជាមួយកម្មករប្រុសៗ២នាក់បានឡើងមកចាប់ឱបនាង ហើយរំលោភសេពសន្ធវៈរហូតបានសម្រេច រួចក៏ចុះមកក្រោមមុជទឹក ។ ខណៈនោះនាងបានទូរស័ព្ទទៅប្រាប់បងប្រុសរបស់នាងអំពីឈ្មោះ ចាន់ វណ្ណា រំលោភសេពសន្ធវៈលើនាង ។

បន្តិចក្រោយមក ឈ្មោះចាន់ វណ្ណា ក្រោយពីងួតទឹករួចបានចូលមកបន្ទប់ដេករបស់នាង និងបានចាប់រំលោភសេពសន្ធវៈលើរូបនាងបានសម្រេចម្តងទៀត ដោយគំរាមមិនឲ្យនាងស្រែកនិងប្រាប់នរណាឡើយ ។

លោកអ៊ាន វុទ្ធ នាយផ្នែកព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលក្រុងកំពង់ចាម និងបងប្រុសនារីរងគ្រោះបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលដើម្បីសាកសួរ និងបំពេញសំណុំឯកសារតាមនីតិវិធី ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ចាន់ វណ្ណា បានឲ្យដឹងថា កន្លងមក ខ្លួនបានរៀបការប្រពន្ធ និងមានកូន២នាក់ ។ ក្រោយមក ដោយរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានលែងលះ ហើយខ្លួនក៏រស់នៅជាបុរសពោះម៉ាយ និងបម្រើការងារនៅក្រុមហ៊ុនលក់ផលិតផលស៊ូមានប្រចាំនៅខេត្តបន្ទាយមានជ័យ ។ ក្នុងពេលបម្រើការងារនៅខេត្តបន្ទាយមានជ័យ ខ្លួនបានចាប់ចិត្តស្រឡាញ់នាង ដែលខ្លួនចាប់រំលោភនេះ ។

នៅថ្ងៃទី៩ ខែធ្នូ ខ្លួន និងនាង ព្រមទាំងកម្មករប្រុសៗ២នាក់ទៀត ត្រូវបានក្រុមហ៊ុនផ្លាស់ឲ្យមកធ្វើការងនៅខេត្តកំពង់ចាម ដោយស្នាក់នៅបន្ទប់រួមគ្នា ។ នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១៤ ខែធ្នូ ខ្លួននិងកម្មករប្រុសៗដេកនៅខាងក្រោម ចំណែកនាង ដេកនៅឡៅតឿ ។

ឆ្លៀតពេលកម្មករ២នាក់ដេកលក់អស់ ខ្លួនក៏ឡើងទៅឡៅតឿសាសង និងបានរួមរ័កជាមួយនាងរហូតបានសម្រេច ហើយក៏ចុះមកខាងក្រោមងួតទឹក ។ បន្តិចក្រោយមក ខ្លួនក៏ឡើងលើឡៅតឿ ទៅរួមរ័កជាមួយនាងម្តងទៀតរហូតបានសម្រេចជាលើកទី២ ដោយគ្មានការបង្ខិតបង្ខំអ្វីនោះទេ ព្រោះខ្លួនបានសន្យាជាមួយនាងថា យកនាងធ្វើជាប្រពន្ធ ។

រហូតដល់ម៉ោងប្រហែល៣ទៀបភ្លឺថ្ងៃទី១៥ ខែធ្នូ ស្រាប់តែសមត្ថកិច្ច និងបងប្រុសរបស់នាងមកនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាមប្តឹងឲ្យសមត្ថកិច្ចផ្តន្ទាទោសតាមច្បាប់ និងទារសំណងរដ្ឋប្បវេណី៥ពាន់ដុល្លារ ។

ជនសង្ស័យ ចាន់ វណ្ណា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕ ហេង នរិន្ទ្រន៍

sse


ចែករំលែក៖