ព័ត៌មានទាន់ហេតុការណ៍៖

នាវាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រចូល ចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុបានទទួលជួបសំណេះសំណាលជាមួយនាវិករបស់នាវាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រលើកដំបូងចំនួន៧៥នាក់ដែលដឹកនាំដោយលោក Fang Jian Meng អនុប្រធានរដ្ឋបាលសាគរចិន (SOA) នៅលើ នាវា Xiang Yang Hong នាកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ ក្នុងគោលបំណង សិក្សារួមគ្នារវាងអ្នកវិទ្យាសាស្ត្រកម្ពុជា-ចិននិងធ្វើការបណ្តុះបណ្តាលដល់មន្ត្រី ជំនាញកម្ពុជាពីស្ថានភាពបរិស្ថាននិងជីវ ចម្រុះក្នុងដែនសមុទ្រកម្ពុជា។

លោក សាយ សំអាល់ មានប្រសាសន៍ស្វាគមន៍ចំពោះគណៈប្រតិភូនាវាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រចិនដែលបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុពេលនេះក្នុងគោលបំណងសិក្សា ស្រាវជ្រាវវិទ្យា សាស្ត្រសមុទ្ររួមគ្នារវាងកម្ពុជា-ចិន និង បណ្តុះបណ្តាលដល់មន្ត្រីជំនាញកម្ពុជា ពីស្ថានភាពបរិស្ថាន និងជីវចម្រុះក្នុងដែនសមុទ្រកម្ពុជា។

លើសពីនេះទៀតដើម្បីបង្ហាញពីចំណងទាក់ទង និងលើកកម្ពស់ផ្នែកវិទ្យាសាស្ត្រសមុទ្ររវាងប្រទេសទាំង២ជូនសាធារណជនឱ្យបានទូលំទូលាយក្នុងការសិក្សាស្រាវជ្រាវ ការសាងសង់មន្ទីរពិសោធន៍ជំរុញ ការធ្វើផែនការមេ (Master Plan)សម្រាប់ អភិរក្ស អភិវឌ្ឍន៍តំបន់ឆ្នេរ និងសមុទ្រ និងជំនួយជាសម្ភារសម្រាប់ប្រតិបត្តិការ និង បម្រើការងារនៅលើសមុទ្រជំរុញការរៀបចំឧទ្យានជាតិសមុទ្រ (MPA)កោះកុងក្រៅ នៃខេត្តកោះកុង។

លោករដ្ឋមន្ត្រីបានបន្តថា ផែនការមេ (Master Plan) សម្រាប់ការគ្រប់គ្រង និងអភិរក្សតំបន់ឆ្នេរនិងសមុទ្រកម្ពុជាដើម្បី ទទួលបានព័ត៌មាននិងទិន្នន័យអំពីជីវចម្រុះ និងបរិស្ថានសមុទ្រសម្រាប់មូលដ្ឋានតាមដានបន្តនាពេលអនាគតបង្ហាញពីចំណង មិត្តភាពនិងកិច្ចសហប្រតិបត្តិការទាំងផ្នែកបច្ចេកទេសនិងនយោបាយបង្កើនចំណេះដឹងដល់មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បង្ហាញដល់សាធារណជន ពីឆន្ទៈនយោបាយលើការអភិរក្សធនធានធម្មជាតិសមុទ្រកម្ពុជាឱ្យនៅគង់វង្សនិងសម្បូរបែបបន្ថែមទៀត។

សូមបញ្ជាក់ថា នាវាស្រាវជ្រាវវិទ្យា សាស្ត្រសមុទ្រចិន មានឈ្មោះ Xiang Yang Hong មានបណ្តោយ ៩៩,៨ម៉ែត្រ ទទឹង១៧,៨ម៉ែត្រនិងមានកម្ពស់៣៨ម៉ែត្រ បានចូលចតនៅកំពង់ផែសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៦ ហើយក៏មានការបើកចំហឱ្យ សាធារណជនទស្សនាលើនាវា Xiang Yang Hongផងដែរ៕ សហការី

as-1 as


ចែករំលែក៖