ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យកាល់ម៉ែតបើកទិវាវិទ្យាសាស្រ្តថែទាំរបស់គិលានុបដ្ឋាក-យិកា និងឆ្មបលើកទី៦

ចែករំលែក៖

ភ្នំពេញ៖ តួនាទីរបស់គិលានុបដ្ឋាក-យិកា ឆ្មប មានសារសំខាន់ណាស់ ដើម្បីធ្វើការថែទាំព្យាបាលឲ្យមានប្រសិទ្ធភាព ពីព្រោះគិលានុបដ្ឋាក-យិកា ឆ្មប ជាសហការីដ៏ជិតស្និទ្ធបំផុតរបស់គ្រូពេទ្យដែលមិនអាចខ្វះបានក្នុងការផ្ដល់នូវព័ត៌មានពីស្ថានភាពអ្នកជំងឺនិងផ្តល់ការថែទាំសមស្របដល់អ្នកជំងឺនៅគ្រប់កាលៈទេសៈ ។

លោកសាស្រ្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ដូច្នេះ ក្នុងពិធីបើក ទិវាវិទ្យាសាស្រ្តថែទាំ របស់គិលានុបដ្ឋា-យិកានិងឆ្មប លើកទី៦ ដែលបានរៀបចំឡើងដោយមន្ទីរពេទ្យកាលម៉ែតនៅថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៦ ជាទិវាដ៏មានសារសំខាន់និងចាំបាច់ក្នុងការងារលើកកម្ពស់គុណភាពនៃសេវាថែទាំព្យាបាលជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការដឹកនាំគ្រប់គ្រងលើការងារថែទាំ ដើម្បីអភិវឌ្ឍន៍សមស្របតាមបណ្ដាប្រទេសជឿនលឿននានា លើសាកលលោក ។

លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តទៀតថា កន្លងមកមន្ទីរពេទ្យ បានរៀបចំជាទីវា គិលានុបដ្ឋា-យិកា ឆ្មប ចំនួន៥លើកមកហើយ ដើម្បីលើកកម្ពស់ការងារអភិវឌ្ឍន៍សមត្ថភាពជំនាញបន្ថែមខាងការងារថែទាំជំងឺ(Nursing) ឲ្យបានកាន់តែប្រសើរឡើង ។ កិច្ចការនេះត្រូវបានមន្ទីរពេទ្យទាំងអស់ព្រមទាំងមជ្ឍដ្ឋានជាតិ និងអន្តរជាតិ មើលឃើញកាន់តែច្បាស់ដូចគ្នាថា អ្នកថែជំងឺទាំងគិលានុបដ្ឋា-យិកា ឆ្មប មានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការថែទាំព្យាបាលអ្នកជំងឺដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនិងគុណភាព សេវាថែទាំព្យាបាលដល់អ្នកជំងឺ បន្ថែមពីលើអ្វីដែលគ្រូពេទ្យជំនាញបានវិភាគរួច ។ដើម្បីជាការចែករំលែក ផ្លាក់ប្តូរបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក និងជូនដល់សហភាតរៈរបស់យើងដែលបានអញ្ជើញមកពីមន្ទីរពេទ្យនានាផងដែរ ។
យើងទាំងអស់គ្នាសុទ្ធតែបានឃើញយ៉ាងច្បាស់លាស់ ពីគុណតម្លៃដ៏ចាំបាច់នៃការងារថែទាំ ក្នុងការកំណត់ប្រសិទ្ធ-គុណភាព នៃការព្យាបាលថែទាំជំងឺឲ្យកាន់តែមានការជឿនលឿន សំដៅបង្កើនការយកចិត្តទុកដាក់ ផ្តល់នូវជំនឿរទុកចិត្តនិងភាពកក់ក្តៅ ឲ្យបានយ៉ាងពិតប្រាកដពីអតិថិជនដែលមកទទួលយកសេវារបស់មន្ទីរពេទ្យយើង ។

បន្ថែមពីលើនេះ ទិវាវិទ្យាសាស្រ្តថែទាំនេះ អាចជួយផ្ដល់នូវអត្ថប្រយោជន៍ផងដែរ ឲ្យគិលានុបដ្ឋា-យិកា និងឆ្មប ទាំងឡាយឲ្យយល់ពីតួនាទីទទួលខុសត្រូវ ម្ចាស់ការក្នុងភារៈកិច្ចរបស់ខ្លួន ព្រមទាំងមានភាពជឿរជាក់ ចំពោះសកម្មភាពការងារថែទាំជំងឺ និងជួយឲ្យមានការសហការបានល្អ និងត្រឹមត្រូវបំផុតជាមួយសហការីទាំងឡាយឲ្យយល់ពីតួនាទីទទួលខុសត្រូវ ម្ចាស់ការក្នុងភារៈកិច្ចចាំបាច់របស់ខ្លួន ព្រមទាំងមានភាពជឿជាក់ ចំពោះរាល់សកម្មភាពការងារថែទាំជំងឺនិងជួយឲ្យមានការសហការបានល្អ និងត្រឹមត្រូវបំផុតជាមួយសហការីទាំងឡាយ ក៏ដូចជាមួយគ្រូពេទ្យព្យាបាលយើងអាចយល់ដឹងច្បាស់ពីស្ថានភាពជំងឺពីការងារគ្រូពេទ្យ។ ដោយឡែក គិលានុបដ្ឋា-យិកា និងឆ្មបទាំងឡាយមានភារកិច្ចជូនព័ត៌មានបន្ថែមដល់គ្រូពេទ្យ ពីស្ថានភាពជាក់ស្តែង ស្មុគស្មាញនៃជំងឺ ព្រោះការងារគិលានុបដ្ឋា-យិកា និងឆ្មប ជាអ្នកជាប់២៤ម៉ោង ជាមួយនិងអ្នកជំងឺ ។ អ្វីដែរខ្ញុំចង់ផ្ដាំផ្ញើរដ៏សំខាន់និងមិនអាចខ្វះបាននោះ គឺគិលានុបដ្ឋា-យិកា និងឆ្មប ត្រូវចេះយកចិត្តទុកដាក់សិ្នទិស្នាលជាមួយអ្នកជំងឺ ដោយពោលនៅភាសាទន់ភ្លន់រួសរាយរាក់ទាក់ជានិច្ច ។ យើងត្រូវយល់ដឹងឲ្យច្បាស់ទាំងអស់គ្នាថា គ្រប់កាយវិការនិងពាក្យពេជ្រទាំងអស់ដែលយើងបានជំរាបជូនអ្នកជំងឺ មុន គឺឱសថដ៏ស័ក្ដិសិទ្ធិមួយជួយបញ្ជ្រាប ឲ្យគាត់មានអារម្មណ៍ស្រស់ថ្លា និងផ្ដល់នៅជំនឿចិត្តមួយចំណែកក្នុងការថែទាំព្យាបាលរបស់យើង ។

ដោយឡែកលោក សៀង សុធា ជំនួយការអគ្គគលានុបដ្ឋាកយិកា មន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ទិវាវិទ្យាសាស្រ្តថែទាំរបស់គិលានុបដ្ឋា-យិកា និងឆ្មប មន្ទីរពេទ្យកាល់ម៉ែតនេះបាន ខ្ញុំសូមអនុញ្ញាតបង្ហាញនូវគោលបំណងក្នុងការរៀបចំឲ្យមាន ទិវាវិទ្យាសាស្ត្រថែទាំរបស់គិលានុបដ្ឋា-យិកា និងឆ្មប មន្ទីរកាល់ម៉ែតដូចតទៅ ទី១លើកកម្ពស់ សកម្មភាពអនុវត្តន៍ បង្កើនគុណភាព ក្នុងការផ្ដល់សេវា ថែទាំនិងអភិវឌ្ឍន៍ផ្នែក ប្រកបដោយគុណភាព មានប្រសិទ្ធភាពខ្ពស់និងភាពទទួលខុសត្រូវ របស់គិលានុបដ្ឋា-យិកា និងឆ្មប ដែលជាសហការីដល់ជិតស្និតជាមួយគ្រូពេទ្យ ។ទី២ ពង្រឹងសមត្ថភាពទទួលខុសត្រូវលើការរៀបចំ អនុវត្តន៍ការងារថែទាំ ឲ្យមានគុណភាពស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីនិងការថែទាំ ដូចៗគ្នា ទាំងអ្នកក្រីក្រ ក៏ដូចជាអ្នកមានលទ្ធភាពដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវះ ។ ទី៣ ពង្រឹងសមត្ថភាពដល់គិលានុបដ្ឋា-យិកា និងឆ្មប ដើម្បីផ្ដល់សេវា ថែទាំឆ្លើយតបតាមតម្រូវការរបស់អតិថជននិងតាមការរីកសម្រើន នៅប្រទេសជិតខាងក្នុងតបន់អាស៊ាន ។ ទី៤ ពង្រឹងនូវការរៀបចំសណ្ដាប់ធ្នាប់អនាម័យនិងភាពស្អាតជានិច្ចរបស់ផ្នែក ក្នុងគោលដៅកាត់បន្ថយនិងលប់បំបាត់នូវការចម្លងរោគក្នុងមន្ទីរពេទ្យ ។ ទី៥ ទាញយកបទពិសោធន៍ការងារពីអង្គសិក្ខាសាលាយកទៅអនុវត្តន៍សហការជាមួយគ្រូពេទ្យឲ្យមានការរីកចម្រើនលើផ្នែកថែទាំព្យាបាលជូនប្រជាពលរដ្ឋយើង៕ ស តារា
image1 image2 image3 image4 image5 image6

image7


ចែករំលែក៖