ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចខណ្ឌររដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាមាញ់និងនេសាទខេត្ត បានស្ទាក់ចាប់ឃាត់រថយន្តដឹកសត្វពស់ និង សត្វអណ្តើកមួយគ្រឿង ដែលបានចរាចរណ៍ដឹកសត្វតាមផ្លូវជាតិទៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្ថិតតាមផ្លូវជាតិលេខ៥ ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តដឹកសត្វពស់និងសត្វអណ្តើកនេះ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២M-៥០៩១ នៅក្នុងរថយន្តនេះ មានសត្វអណ្តើកចំនួន២២៦ក្បាល ស្មើ៣៩គីឡូក្រាម និង សត្វពស់ចាន់តាមម មានទំងន់៥០គីឡូក្រាម។
សមត្ថកិច្ចបានអោយដឹងថា ការដេញស្ទាក់ចាប់រថយន្តដឹសត្វនេះគឺបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានផ្តល់ព័តមានថា រថយន្តដែលមានភិនភាគខាងលើបានដឹសត្វពស់ និង សត្វអណ្តើកបានចេញធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៥ បម្រុងឆ្ពោះទៅរាជធានីភ្នំពេញ នៅពេលមូលដ្ឋានស្រុកកំពង់ត្រឡាច គេបានឃើញរយន្តនេះមកដល់ពេលនោះសមត្ថកិច្ចបានឃាត់ហៅអោយឈប់ ពេលឃើញសមត្ថកិច្ចដូចនេះបានបន្ថែមល្ពៀនទៅមុខបានបន្តិច ហើយទុករថយន្តចោលចុះរត់គេចខ្លួនទៅបាត់ បន្សល់ទុកសត្វពស់ និង សត្វអណ្តើក ។
ក្រោយពីចាប់បានរថយន្តនេះសមត្ថកិច្ចយករថយន្តនិងសត្វមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈនៃមន្ទីរកសិកម្មខេត្ត ដើម្បីចាត់ការបន្តទៅតាមនីវិធី ៕ ចន្ថា