ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ចោរកាច់កម៉ូតូនៅអគ្គនាយកដ្ឋានពន្ធដារម្នាក់ទៀត

ចែករំលែក៖

ភ្នំពេញៈកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៦ កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៃអធិការដ្ឋាននគរ បានខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ១៨២ កែងផ្លូវលេខ២៦១ ក្រុមទី២៤ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់ពីដឹងថាជាមុខសញ្ញាលួច ម៉ូតូ២គ្រឿង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ វេលា ម៉ោងប្រហែល ១០និង២០នាទីព្រឹក នៅចំណុចអគ្គនាយកដ្ឋានពន្ធដា ផ្លូវលេខ១១០ កែងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំ ពេញហើយគេចខ្លួនច្រើនថ្ងៃ ។

ជនសង្ស័យឈ្មោះ ចាន់ សីហា ហៅ រ៉ូ ហៅ មករា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ សក់ ស្នាក់នៅផ្ទជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យកពីជនសង្ស័យមានម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ ស៊េរី 2016 ពាក់ស្លាកលេខភ្នំពេញ 1DM-0430 ( លេខ ក្លែងក្លាយ ) មានលេខតួ និងលេខម៉ាស៊ីន9623452 ( ជាម៉ូតូរបស់ជនរគ្រោះឈ្មោះ រឿន សុរិន្ទ ) ដែកសម្រាប់កាច់កម៉ូតូ ចំនួន២ សោទីបលេខ8 ចំនួន១ និងកូនសោម៉ូតូរូបសញ្ញា Honda ចំនួន០៥ ។

សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឲ្យដឹងថាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៨ព្រឹក ជនរងគ្រោះពីរនាក់បានជិះម៉ូតូ យកទៅចតទុកនៅកន្លែងចំណតម៉ូតូ ដោយពុំបានចាក់ សោកទេ ហើយបានឡើងទៅធ្វើការតាមបន្ទប់។ រហូតដល់ម៉ោងប្រហែល ៣រសៀល បានចេញពីធ្វើ ការចុះមកយកម៉ូតូ ស្រាប់តែបាត់ម៉ូតូ ទើបប្តឹងឱ្យសមត្ថ កិច្ចជួយស្រាវជ្រាវ ដោយសហការជាមួយអគ្គនាយក ដ្ឋានពន្ធដា បានឆែកតាមកាម៉េរ៉ាសុវត្ថិភាព បានឃើញ សកម្មភាពជនសង្ស័យឈ្មោះ ម៉ែន ច័ន្ទវាសនា ហៅ ស្នា ជាអតីតបុគ្គលិកជាប់កិច្ចសន្យាធ្វើការនៅផ្នែករដ្ឋ បាល អគ្គនាយកដ្ឋានពន្ធដា និងបក្ខពួកម្នាក់ទៀត បានចូលធ្វើសកម្មភាពលួចម៉ូតូទាំងពីរគ្រឿងនេះ ទើប ដល់ម៉ោងប្រហែល ១០យប់ សមត្ថកិច្ចបាន សហការជាមួយសន្តិសុខអគ្គនាយដ្ឋានពន្ធដា ចុះឃាត់ ខ្លួនជនសង្ស័យឈ្មោះ ម៉ែន ច័ន្ទវាសនា ហៅ ស្នា ដល់ កន្លែងស្នាក់នៅតែម្តង។ ចំណែកបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់។ លុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១១និង៣០នាទីយប់ ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ សីហា ហៅ រ៉ូ ហៅ មករា ជាបក្ខពួកបានម្នាក់ទៀត ខណៈកំពុងជិះម៉ូតូដល់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ម៉ែន ច័ន្ទវាសនា ហៅ ស្នា ត្រូវបានបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម១ ចំណែកជនសង្ស័យឈ្មោះ ចាន់ សីហា ហៅ មករា ហៅ រ៉ូ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ស ដារ៉ា

ew s t1 t2


ចែករំលែក៖