ព័ត៌មានទាន់ហេតុការណ៍៖

នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋក្រីក្រ ៦០គ្រួសារនៅសង្កាត់ក្បាលកោះ

ចែករំលែក៖

ភ្នំពេញ ៖ ប្រតិភូអនុសាខា កាកបាទក្រហមខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា ចំនួន ៦០គ្រួសារ រស់នៅក្នុងភូមិទាំង៨ សង្កាត់ក្បាលកោះ ដើម្បីសម្រាលការលំបាកដល់ ជីវភាព ប្រចាំថ្ងៃ ។

សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំដោយលោក អ៊ាង សុីផាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌនិង អភិបាលខណ្ឌច្បារអំពៅ , លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ណុប ផា អភិបាលរងខណ្ឌ , លោកថេង សុថុល អភិបាលរងខណ្ឌ រួមនឹង ចៅសង្កាត់ , យុវជនខណ្ឌ-សង្កាត់ ជាច្រើននាក់ បានអញ្ជើញ ចុះសួរសុខទុក្ខនិងចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ដោយផ្ទាល់ ចំនួន ៦០គ្រួសារដល់ខ្នងផ្ទះ ។

អំណោយដែលអនុសាខាកាកបាទក្រហម នាំយកមកចែកជូននាពេលនេះ រួមមាន : អង្ករ១ប៉ាវ មី១កេស , ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួរ , ទឹកត្រី ១យួរ , ទឹកសុទ ១កេស និងឃីត ១ឈុត ( មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៣ម៉ឺនរៀលផងដែរ ។

ជាមួយនិងសកម្មភាពមនុស្សធម៍នាំយកអំណោយចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះនេះដែរ លោក អ៊ាង សុីផាន ប្រធានគណៈកម្មធិការ អនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ យ៉ាងដូច្នេះថា អនុវត្តតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ជានិច្ចជាកាល អនុសាខាកាកបាទក្រហម ខណ្ឌបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះ ថ្នាក់ ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទ ក្រហមកម្ពុជា និងមួយផ្នែកបានមកពីសប្បុរសជន មួយផ្នែកទៀតបានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ។ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៏ដោយអាជ្ញាធរ ខណ្ឌក៏ដូចជាអនុសាខាកាកបាទក្រហមខណ្ឌ និងខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាល ការលំបាកដល់បង ប្អូនដែលមាន ជីវភាពខ្វះខាត ទីទ័លក្រ ។

លោកអភិបាលខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៉ីទទួលទានប្រចាំថ្ងៃទៅតាមអ្វីដែលអាចធ្វើបានតែសូមកុំរកស៉ីមុខរបរណាដែលខុសច្បាប់ ដើម្បីទ្រទ្រង់ជីវភាព អោយ បានប្រសើរឡើងនិងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សូមមានការ ប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូន-ចៅ ក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយនាំគ្នាគោរពច្បាប់ចរាចរទាំងអស់គ្នា ៕សណ្តោស

c4 c3 c2 c1 2 c5 1 c1


ចែករំលែក៖