ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យម្ចាស់ស្រវឹងស្រាបើករថយន្ត ឡិចស៊ីស RX ៣០០បុករបាំងថ្មចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ : ខណៈមេឃកំពុងមានភ្លៀងរថយន្ត ម៉ាកឡិចស៊ីស RX ៣០០ មួយគ្រឿងសង្ស័យតែម្ចាស់ស្រវឹងទើបបើករថយន្តរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ រងការខូចខាតរថយន្តយ៉ាងដំណំទៅមុខលែងរួច តែសំណាងល្អម្ចាស់រថយន្តមិនមានរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០០និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសមះ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈមេឃកំពុងតែភ្លៀងខ្លាំងមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX ៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH 6825 បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរសម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយមានភ្លៀងខ្លាំងផងនោះ ទើបម្ចាស់រថយន្តហើយសង្ស័យម្ចាស់ស្រាវឹងស្រាថែមទៀតនោះ ទើបរេចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខ និងផ្ទុះពោងការពារទៀតផង ចំណែកក្បាលនាគថ្មពុះចែកទ្រូងផ្លួវវិញគ្រាន់តែវៀចចេញពីទ្រង់ទ្រាយដើមតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ដោយសារតែសមត្ថកិច្ចមិនទាន់មកអន្តរាគមន៍នៅនិងកន្លែងកើតហេតុ បុរសជាម្ចាស់រថយន្តរួមជាមួយអ្នករួមដំណើរបានចេញមកទាំងសភាពឈរមិននឹង នាំគ្នឡើងកាត់ស៊ីគេចខ្លួនបាត់ទុកតែរថយន្តនៅរចាំជំនាញចរាចរណ៍រាជធានី មកស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

1-copy f-copy s-copy


ចែករំលែក៖