ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនស្រវឹងស្រាបើកបុករបាំងថ្នល់ពុះទ្រួងផ្លូវ ហើយលើកដៃមួយទៀត

ចែករំលែក៖

ភ្នំពេញៈ បុរស់ជនជាតិចិនម្នាក់ទំនងដាក់ជ្រុលស្រវឹងស្រាជោគជាំធំក្លិនខ្លាំង បើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ហើយ រថយន្តមិនទាន់អស់ល្បឿនក៍ជ្រុលទៅមុខប្រមាណជា១០០ម៉ែតទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរបង្កឡើងដោយជាតិស្រវឹងខាងលើនេះ កើតទ្បើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ស្ថិតនៅចំណុចមុខក្រសួងការងារ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោគ ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកប្រូសពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2W-6323បើកបរដោយបុរស់ជនជាតិចិនម្នាក់ទំនងដាក់ជ្រុលស្រវឹងស្រាយ៉ាងជោគជាំ បើកបរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ បានរេចង្កូតទៅ បុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគខ្ទាតចេញប្រមាណជាង២ម៉ែត្រ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជា១០០ម៉ែត្រទៅមុខលែងរួច។ ចំណែករថយន្តបង្កបានផ្ទុះពោងចេញទាំងពីរ ហើយរថយន្តបង្កបាន ខូចខាតផ្នែកខាងមុខខាងស្តាំយ៉ាងដំណំ ចំណែកជនបង្កត្រូវបានមិត្តភក្ត័ជំលៀសខ្លួនដាក់រថយន្តមួយគ្រឿងទៀត យកទៅបាត់ តែសំណាងល្អមិនមានអ្នកណារងរបួសក្នុងគ្រោះថ្នាក់នេះទ្បើយ។

ក្រោយកើតហេតុ សមត្តកិច្ចមូលដ្ឋានបានចុះមកដល់សហការជាមួយសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ តារា

image1-copy image2 image3-copy image6-copy image7-copy


ចែករំលែក៖