ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនដឹកឈើប្រណីតមួយគ្រឿង សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្រុកលំផាត់មិនបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តបាឡែនពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ ២L.០៦៩៤ អ្នកបើកបរពំុស្លាល់អត្តសញ្ញាណធ្វើសកម្មដឹកជញ្ជូនឈើប្រណិតចេញពីភូមិក្របីជ្រំុ ស្រុកកូនមំុជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងឆ្ពោះមកចូលក្រុងបានលុង តាមផ្លូវជាតិលេខ៧៨ ដោយឆ្លងកាត់មុខទីស្នាក់ការរដ្ឋបាលព្រៃឈើស្រកលំផាត់រៀងរាល់ថ្ងៃ ប៉ុន្តែលោកនាយផ្នែករដ្ឋបាលព្រៃឈើ ហុង សុវណ្ណារាន គ្រប់គ្រងចំនួន៣ស្រុក ស្រុកកូនមំុ ស្រុកលំផាត់ នឹង ក្រុងបានលុង អសត្តិភាពក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ក៍ដូចជារថយន្តបាឡែនមួយគ្រឿងនេះ។

ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោង៦និង៣០នាទីព្រឹក រថយន្តបាឡែនខាងលើដឹកជញ្ជូនបទល្មើសឈើប្រណិតពេញមួយរថយន្តមានយុវជនស្ទាវចំនួន៣នាក់អង្គុយក្នុងរថយន្តដឹកចេញពីភូមិឃុំខាងលើ សំដៅមកក្រុងបានលុងយ៉ាងរលូនពុំមានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើចេញមកទប់ស្កាត់នឹងបង្ក្រាបនោះឡើយ។

ចំណែកសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង លោក លី សុផាន នគរវត្ត បានតេទៅលោកជួយអន្តរាគមន៍ ប៉ុន្តែលោកមិនលើកទូរស័ព្ទ សង្ស័យរថយន្តមួយគ្រឿងនេះបានលាភសក្ការ:ហើយមើលទៅ? ឲ្យតែអ្នកសារព័ត៌មានតេទៅលោក គាត់ស្គាល់លេខទូរស័ព្ទមិនលើកនោះទេ រីឯមេឈ្មួញឈើប្រណិតតេទៅលោកលើកយ៉ាងប្រញាប់ប្រញាល់ ៕ វុទ្ធឦសាន

es-copy


ចែករំលែក៖