ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រើប្រាស់និងជួញដូរថ្នាំញៀន២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹងថ្នាំញៀនពេលធ្វើសកម្មភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏សកម្មចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានក្នុងពេលដែលបក្ខពួកទាំងពីរនាក់នេះ ធ្វើសកម្មភាភាពជួញដូរ និង ប្រើប្រាស់គ្រៀងញៀន នៅចំណុចវាលស្រែ១០០០ ស្ថិតក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ។

សមត្ថកិច្ចនគរពាលស្រុករលាប្អៀរ បានឲ្យដឹងថា ជនសង្ស័យ ដែលបានឃាត់ខ្លួននេះម្នាក់ឈ្មោះ ម៉ម សុភស្ស័ ភេទប្រុសអាយុ៣៦ឆ្នាំនិងម្នាក់ទៀតឈ្មោះតាន់រតនាអាយុ២៦ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅក្នុងភូមិសន្ទូចឃុំស្រែថ្មីស្រុករលារប្អៀរខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតថ្នាំញៀន៣កញ្ចប់តូចទូរស័ព្ទដៃ២គ្រឿងម៉ូតូ១គ្រឿង រួម និងសម្រាប់ជក់និងបម្រើឲ្យការវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹង កិច្ចប្រតិបត្តិការស្ទាក់ចាប់ជនសង្ស័យជួញដូរ និង ប្រើប្រាស់គ្រឿងញៀននេះ គឺបន្ទាប់ពីប្រជាពលរដ្ឋ និង សមត្ថកិច្ចបានសហការគ្នាឃ្លាំមើល នៅមូលដ្ឋាន ដែលតែងតែមានក្រុមជនសង្ស័យបានមកធ្វើសកម្មភាពនៅទីនេះ ហើយក្រោយពីបានឃើញសកម្មភាពជាក់ស្តែងបាន ហៅកម្លាំងមកព័ទ្ធចាប់តែម្តង ។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាប្អៀរកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី ៕ ចន្ថា

ae ae-1


ចែករំលែក៖