ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរថភ្លើងកិនដាច់ជាកង់ៗ​ស្លាប់គួរឱ្យរន្ធត់បំផុត

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានរថភ្លើងកិនដាច់ជាកង់ៗស្លាប់គួរឱ្យរន្ធត់បំផុត ពេលយកផ្លូវរថយន្តធ្វើកន្លែងដេកយ៉ាងរំភើយនោះ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវរថភ្លើង គីឡូម៉ែត្រលេខ ៥៨-៥៩ ក្នុងភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

តាមប្រភពពីសមត្ថកិច្ចនគរបាល ស្រុកសំរោងឲ្យដឹងថា ជនរងគ្រោះដែលរថភ្លើង និងកិនស្លាប់នេះមានឈ្មោះ គុជ រស្មី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាកសិករ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។ តាមការពិនិត្យជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចសង្ស័យថា ជនរងគ្រោះស្រវឹងស្រាហើយបានយកផ្លូវរទេះភ្លើងដេកលក់មិនដឹងខ្លួនរហូតមានរថភ្លើងមកអត់ដឹងខ្លួនជាន់ដាច់ជាកង់ៗបែបនេះ ៕

as rr


ចែករំលែក៖