ព័ត៌មានទាន់ហេតុការណ៍៖

ទីលានប្រលងបើកបររថយន្តត្រូវជន់លិចដោយជំនន់ទឹកភ្លៀងផ្អាកប្រឡងដៃចង្កូតមួយរយៈ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦ ដែលបង្កឲ្យមានការជន់លិចទឹកនៅទីលានប្រឡងយកបណ្ណ័បើកបរផ្នែកដៃចង្កូតនិងដោយសារប្រពន្ធ័លូនៅតំបន់នោះតូចៗ រកប្រភពទឹកហូរចេញមិនបានព្រោះត្រូវគេចាក់ដីលុបអស់នោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្ថិតនៅខាងក្រោយក្រសួងសាធារណការ និងដឹកជញ្ជូន តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងខណ្ឌឬស្សីកែវ បានប្រកាសផ្អាក និងពន្យារពេលការប្រឡងដៃចង្កូតមួយរយៈរហូតដល់ថ្ងៃចន្ទដើមសប្តាហ៍ក្រោយទើបដំណើរការវិញ។

មន្ត្រីអង្គភាពផ្តល់ប័ណ្ណបើកបររថយន្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថាបន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី១៥ធ្នូមក បានបង្កឲ្យមានការជន់លិចនៅទីលានប្រឡងយកបណ្ណ័បើកបរផ្នែកដៃចង្កូត និងម្យ៉ាងដោយសារប្រពន្ធ័លូនៅតំបន់នោះតូចៗ និងរកប្រភពទឹកហូរចេញមិនបានធ្វើឲ្យការប្រឡងផ្នែកដៃចង្កូតត្រូវបានផ្អាក និងពន្យារពេលទៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយវិញ។

មន្រី្តរូបនោះឲ្យដឹងទៀតថា ការផ្អាកនេះសម្រាប់ការប្រឡងដៃចង្កូតប៉ុណ្ណោះ ឯការប្រលងទ្រឹស្តីនៅតែបន្តដំណើរការជាធម្មតាដដែលមិនប្រែប្រួលទេ ៕ ប្រាថ្នា

_____________1 ____________


ចែករំលែក៖