ខេត្តកំពង់ឆ្នាំង៖ មនុស្សយ៉ាងតិច២៩នាក់បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តនីសាន់ដឹកអុស បើកបុកជាមួយរថយន្តដឹកកម្មកររោងចក្រ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់បង្កឡើងដោយរថយន្ត នីសាន់ដឹកអុស បានបុករថយន្តដឹកកម្មករ បណ្តាលឲ្យរងរបួស២៩នាក់ មានប្រុស២នាក់ ហើយរបួសធ្ងន់៤នាក់ ក្នុងនោះស្រ្តីពោះធំ (ពរពោះ) ៣នាក់។ ជនរងគ្រោះទាំងនេះ មិនមែនអ្នករស់នៅខេត្តកំពង់ឆ្នាំងឡើយ គឺជាអ្នករស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយត្រូវបានដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ។
រថយន្តទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅកន្លែងសមត្ថកិច្ចដើម្បីរង់ចាំការដោះស្រាយបន្តទៀត ខណ:អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ៕