ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថបង្រ្កាបរថយន្តយីឌុបដឹកឈើ២គ្រឿងប្រគល់ឲ្យមន្រ្តីជំនាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កំលាំងកងរាជវុធហត្ថលើផ្ទៃប្រទេសខេត្តពោធិ៍សាត់សហការគ្នាបង្រ្កាបឃាត់ចាប់រថយន្តចង្កូតឆ្វេងចំនួន ០២គ្រឿង ដឹកឈើហុបជ្រុងពេញៗ យកទៅឲ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើអនុវត្តន៍បន្ត។

ប្រភពព័ត៌មានពីកងកម្លាំងចុះអនុវត្តន៍បង្រ្កាបបានឲ្យដឹងថា រថយន្តចង្កូតឆ្វេងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ក្បាលស ទ្រុងខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-0127 ទ្រុងប្រភេទកែច្នៃ ភ្លៅ០៥ ដឹកឈើពេញ ត្រូវបានកម្លាំងធ្វើការបង្រ្កាបនៅវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួចបានបើកបរយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លុះព្រឹកថ្ងៃទី១៦ខែឆ្នាំដដែលទើបយកទៅប្រគល់ឲ្យមន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដើម្បីអនុវត្តន៍បន្ត ហើយក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ កម្លាំងបានឃាត់ខ្លួនព្រូរថយន្តម្នាក់ឈ្មោះ សេង ឡុង ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី។

ប្រភពខាងលើបន្តថា លុះនៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅចិញ្ចើមផ្លូវជាតិលេខ៥៥ ត្រង់ចំណុចភ្នំចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំលាំងបានធ្វើការបង្រ្កាបបានរថយន្តចង្កូតឆ្វេងមួយគ្រឿងទៀតម៉ាក ហុីយ៉ាន់ដាយ ពណ៏ទឹកប៊ិន គ្នានស្លាកលេខ ប៉ុន្តែមានស្លាកមិនទាន់ចាប់នៅក្នុងរថយន្ត ទ្រុងខុសប្រកតី ភ្លៅ០៥ ដឹកឈើពេញ បានយកទៅប្រគល់ឲ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ស្រុកវាលវែង ចាត់ការបន្ត។

ប្រភពព័ត៌មានពីមន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់បានឲ្យដឹងថា ឈើនៅលើក្នុងរថយន្តត្រូវបានកម្លាំងបង្រ្កាបយកមកប្រគល់ឲ្យនោះ ជាឈើហុបជ្រុងប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល) កំពុងចាត់ចែងធ្វើការវាស់វែងតាមបច្ចេកទេស នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ចំណែកនៅខាងស្រុកវាលវែងពុំទាន់បានអនុវត្តន៍នៅឡើយទេ ៕ ប៉ឹម ពិន

as-6 as as-1 as-3 as-4


ចែករំលែក៖