ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញរថយន្តកាមរីមួយគ្រឿងត្រូវគេយកទៅប្លុងចោលនៅក្រោយផ្សារឯករាជ្យ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត camery ពណ៌សមួយគ្រឿង ត្រូវបានគេប្រតទះឃើញនៅផ្លូវណឺងហែមជាប់របងផ្ទះជួលខាងក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ កាលពីវេលាម៉ោង៩ និង១៦នាទីព្រឹកថ្ងៃ១៩ ខែធ្នូ ២០១៦ ដោយជនមិនស្គាល់មុខ បានយកមកប្លុងចោលអស់រយ:ពេល៣ថ្ងៃមកហើយ ។

តាមការរៀបរាប់សមត្ថកិច្ចដែលបានមើលតាមកាមារ៉ាសុវត្ថិភាព បានឲ្យដឹងថា កាលពីយប់ថ្ងៃសុក្រវេលាម៉ោងប្រហែល១២យប់មានរថយន្តcamery ស្លាកលេខ ភ្នំពេញ 2AE-4066 មានគ្នាប្រុសស្រីចំនួន៦នាក់មកឈប់នៅទីតាំងនេះ ហើយបាននាំគ្នាចុះពីរថយន្តធ្វើដំណើរទៅបាត់ស្រមោលទាំងអស់ដោយបន្សល់ទុលរថយន្តចោលតែម្តង។

ដោយមានការសង្ស័យខ្លាចក្រែងមានក្រុមជនសង្គមងងឹតធ្វើសកម្មភាពដែលផ្ទុយពីច្បាប់ និងខ្លាចក្រែងមានបញ្ហាដល់អាយុជីវិតមនុស្សប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យតែម្តង។

តាមការស្រាវជ្រាវជំហានដំបូងសមត្ថសង្ស័យជាករណីឃាតកម្ម តែបន្ទាប់ពីធើ្វកោសល្យវិច័យយ៉ាងល្អិតល្អន់គឺរថយន្តនេះត្រូវម្ចាស់យកមកប្លុងទុកចោល ហើយត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំម្ចាស់យកឯកសារមកទទួលវិញ៕ សុខាសែនជ័យ

image2 image1 image3


ចែករំលែក៖