ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនចាំម៉ាក១គ្រឿងបុកម៉ូតូសេ១២៥ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរបង្ករឡើដោយរថយន្ត១គ្រឿងមិនចាំម៉ាកបើកមកបុកយ៉ាងពេញទំហឹងហើយអ្នកបើកបររថយន្តរត់គេចបាត់ស្រមោលបន្សល់ទុកតែជនរងគ្រោះនៅដេលដួលនៅកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ សុខ អាង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅម្តុំផ្សារដើមអម្ពិល ភូមិបាយាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពីអ្នកឃើញហេតុការណ៍អោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូ១គ្រឿងតែម្នាក់ឯងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៤ព័ណខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1F.2231តាមបណ្តោយផ្លូវលេខ១០០៣ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៍មានរថយន្ត១គ្រឿងមិនចាំម៉ាកដែលគេសង្ស័យថាម៉ាកហាយឡែនឌ័រ បើកបរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនហើក៍រ៉េចង្កូតទៅបុកនឹងម៉ូតូខាងលើពេញទំហឹងបណ្តាលអោយជនរងគ្រោះ ដួលរងរបួសធ្ងន់ចំណែកម៉ូតូរងការខូចខាតហើយរថន្តនោះបានធ្លាក់កាង និងកញ្ចក់នៅនឹងកន្លែងកើតហេតុផងដែរ ពេលនោះរថយន្តបង្កបានបើករត់បាត់ស្រមោល។

ក្រោយកើតហេតុ មាននគរបាលផ្នែកចរាចរខណ្ឌសែនសុខ ចុះមកដល់ហើយបានទាក់ទងហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យសែនសុខ(IU)។ ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំបងប្អូនជនរងគ្រោះមកយកទៅវិញ៕ តុង សីហា

 

de-1 de-2 de-3 de-4 de-5 de-6 de-7


ចែករំលែក៖