ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់នារីម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងជូញដូគ្រឿងញៀនដកហូតថ្នាំញៀន១កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនដកហូតថ្នាំញៀន១កញ្ចប់ធំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះសំណាក់មួយកន្លែងយីហោសីុម ហួ តាមបណ្តាលផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះពេជ្យអាណាត់ ភេទស្រីអាយុ២៧ឆ្នាំ ស្នាក់បន្ទប់ជួលភូមិ ជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងរាំ ឃុំអភិវត្ត ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅក្បែរបានប្រាប់អោយដឹងថា ផ្ទះសំណាក់ខាងលើមានជនសង្ស័យតែងតែមកយកទីតាំងនោះសំងំប្រើប្រាស់ និងជូញដូគ្រឿងញៀនដោយសង្ស័យម្ចាស់ទីតាំងបើកដៃ ទើបសមត្ថកិច្ចបើកកិច្ចសហការនិងធ្វើការស្រាវជ្រាវអស់រយះពេលជាយូរហូតដល់វេលាកើតហេតុខាងលើទើបកម្លាំងចុះធ្វើការឆែកឆេនៅផ្ទះសំណាក់ខាងលើជាន់ទី២រកឃើញថ្នាំញៀន១កញ្ចប់ធំនិងធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងនគរបាលយកទៅអធិការនគខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖