ព័ត៌មានទាន់ហេតុការណ៍៖

ឈរក្នុងទឹកលូកដៃបើកឌីសង់ទ័របូមទឹកឆក់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបុរសរងគ្រោះបានលូកដៃទៅបើកឌីសង់ទ័រ ដើម្បីបូមទឹកសម្រាប់ប្រើប្រាស់ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ១៥ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅកសិដ្ឋានចិញ្ចឹមទា ភូមិត្រពាំងគរ ឃុំជ្រៃបាក់ ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា បុរសរងគ្រោះ ដែលត្រូវឆក់មានឈ្មោះអាត ផល្លី ភេទអាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិកំពង់បាស្រូវ ឃុំជលគិរី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចុះទឹកទៅដាក់ក្បាលបូម ដើម្បីរៀបចំម៉ូទ័រសម្រាប់បូមទឹក ក្រោយពីរៀបចំរួចបានលូកដៃទៅចុចឌីសសង់ទ័រដើម្បីបើកភ្លើង ក្នុងពេលដែលកំពុងលូកដៃទៅបើកឌីសសង់ទ័រ ក៍ប៉ះទៅនឹខ្សែភ្លើងស្រាត ក៍បណ្តាលអោយឆក់ប្រកាច់ស្លាប់តែម្តង ។

ក្រោយមកបានទំនាក់ទំនងសមត្ថកិច្ច ដើម្បីពិនិត្យមើលសាកសព ក្រោយពីធ្វើការពិនិត្យ សមត្ថកិច្ចបានធ្វើការសន្និកដ្ឋានជាបឋមថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារតែករណីឆក់ខ្សែភ្លើងដោយខ្លួនឯងពិតប្រាកដមែន ៕ ចន្ថា

as


ចែករំលែក៖