ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ស្រែម្នាក់ត្រូវត្រាក់ទ័រសង្កត់របួសធ្ងន់រហូតដល់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលជាម្ចាស់ស្រែត្រូវបានត្រាក់ទ័រសង្កត់ក្រឡាប់ សង្កត់របួសធ្ងន់រហូតដល់ស្លាប់ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ធ្នូឆ្នាំ២០១៦នៅចំណុចវាលប្រាំងក្បាលកំពីង ទំនប់២០ឧសភា ភូមិស្រះកែវឃុំមេលំស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

បុរសដែលត្រូវត្រាក់ទ័ររបស់ខ្លួនសង្កត់រហូតដល់នេះ ស្លាប់មានឈ្មោះស ហុង អាយុ៥៥ឆ្នាំ មានទីលំនៅខេត្តពោធិសាត់ តែមកស្នាក់នៅធ្វើស្រែនៅចំណុចខាងលើ។

ប្រភពអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជបើកត្រាក់ទ័រធ្វើដីក្នុងស្រែ ក្នុងពេលដែលកំពុងធ្វើនេះ ស្រាប់តែ ត្រាក់ទ័នេះជាប់ផុងយ៉ាងខ្លាំង ហើយជនរងគ្រោះបានបើកត្រាក់ទ័រអោយរួច ចេញពីជាប់ផុង ក្នុងពេលនោះស្រាប់តែត្រាក់ទ័រនោះបានហើបកង់មុខហោះឡើងលើ បណ្តាលអោយ ធ្លាក់ជនរងគ្រោះពី កៅអីត្រាក់ទ័រធ្លាក់មកដីភក់ហើយត្រូវដុំដែលធ្លាក់សង្កត់ពីលើជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ បានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែដោយសារស្ថានភាពធ្ងន់ធ្ងរ បណ្តាលអោយជនរងគ្រោះស្លាប់នៅតាមផ្លូវ ។

សាកសពជនរងគ្រោះត្រូវបានដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តពោធិ៍សាត់ ៕ ចន្ថា

kchan-1 kchan-2 kchan-3 kchan-4


ចែករំលែក៖