ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺរ៉ាំរ៉ៃបញ្ចប់ជីវិតចងកសម្លាប់ខ្លួនឯងនៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ធ្វើអត្តឃាតចងក សម្លាប់ ខ្លួនឯងដោយសារមានជំងឺរ៉ាំរ៉ៃ ប្រចាំកាយនៅស្រុកលំផាត់។

យោងតាមរបាយការណ៍ពី នគរបាលមូលដ្ឋានបានឲ្យដឹង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦វេលាម៉ោង២៤នឹង០០នាទីមានករណីធ្វើអត្តឃាតខ្លួនឯងនៅ ចំណុចចំការ លោកវ៉ា នន(អូរទូក) ស្ថិតនៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភពបានបន្តទៀតថា ជនរងគ្រោះ ឈ្មោះ ណាល់ ភឿន ភេទប្រុស អាយុ៦៨ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មូលហេតុ(មានជំងឺរាំរ៉ៃយូឆ្នាំមកហើយក៍សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកក្រម៉ាចងកជាប់ដើមធ្នង់។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនឹង ធ្វើកុសល្យវិច្ច័យសាកសព។

ជនរងគ្រោះពិតជាបានធ្វើ អត្តឃាតខ្លួនឯង មិនមែនករណីឃាតកម្មឡើយ។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ វុទ្ធឦសាន

as-1 as-2


ចែករំលែក៖