ខេត្តព្រះសីហនុ៖ សាកសពជនបរទេសម្នាក់ ដែលដេកស្លាប់ស្អុយរលួយដៃជើង និងពោះហើមប៉ោងដូចហុីង ដែលទំនងជាស្លាប់ជាយូរថ្ងៃហើយនោះ ត្រូវបានគេប្រទះឃើញដេកស្លាប់លើក្រែពូកក្នុងបន្ទប់ជួលលេខ១១៩នៅបឹកកាឡូមួយកន្លែង។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងដឹងដល់សមត្ថកិច្ចនេះ បានកើតមានឡើងនៅម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ នៅចំណុចបឹងកាឡូ COZY ( ខូហ្សី រីសត )ខាងលិចរង្វង់មូលតោ២ ប្រហែល៧០ម៉ែត្រ ក្រោយខារ៉ាអូរខេ សៀងហៃ ស្ថិតនៅក្រុម១២ ភូមិ៤ សង្កាត់៤ ក្រុង_ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះពេលនេះ សមត្ថកិច្ចមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ប៉ុន្តែបុរសរងគ្រោះត្រូវគេស្គាល់គាត់មានសញ្ជាតិកាណាដា អាយុប្រមាណ៧០ឆ្នាំ។ ដោយឡែកម្ចាស់បឹងកាឡូមានឈ្មោះឈន និរតី ភេទស្រី អាយុ២៦ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះ(សព)បានមកស្នាក់នៅបឹងកាឡូខាងលើកាលពីថ្ងៃ២៩ ខែតុលា ឆ្នាំ២០១៦។
បច្ចុប្បន្នសាកសពបានរក្សាទុកនៅកន្លែងកើតហេតុ ដោយរង់ចាំសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត និងពេទ្យជំនាញចុះត្រួតពិនិត្យធ្វើកោសល្យវិច័យតាមក្រោយ ៕ ឆ្លាម សមុទ្រ