ព័ត៌មានទាន់ហេតុការណ៍៖

តៃកុង AXជីកកកាយប្រឡាយទឹកនៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ គ្រាប់មិនទាន់ ផ្ទុះ ប្រភេទធុនធំ M-K ចំនួនមួយគ្រាប់ ដែលប្រជាពលរដ្ធជាតៃកុងAX កកាយប្រឡាយទឹក បានប្រទះឃើញកប់ក្នុងដី ក៏បានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ធានភ្លាមៗ ។

យោងតាមរបាយការណ៍អធិការដ្ធាននគរបាលស្រុកលំផាត់បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចអូរ ( ខាងមុខឡឥដ្ធ ) ស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី គ្រាប់មិនទាន់បំផ្ទុះចំនួនមួយគ្រាប់ធុនធំ់ជាប្រភេទMkត្រូវបាន ប្រជាពលរដ្ធជីកកកាយដី (AX) ប្រទះឃើញ។

បច្ចុប្បន្ន កម្លាំងនគរបាលប៉ុស្ថ៍ល្បាំង១សហការណ៍និងក្រុមអង្គការម៉េក កំពុងរក្សាការពារគ្រាប់ទុក កន្លែងដើមនៅឡើយ។

សមត្ថកិច្ចសំណូមពរដល់ប្រជាពលរដ្ឋដែលបានជួបប្រទះឃើញគ្រាប់ទោះបីប្រភេទណាក៍ដោយត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចមូលដ្ឋាននឹងជៀងវាងដាច់ខាតកុំឲ្យប៉ះពាល់ការពារហានិភ័យដែលកើតឡើង ៕ វុទ្ធឦសាន

se-1 se-2 se-3


ចែករំលែក៖