ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ កម្មការិនីរោងចក្រសីុរ៉ាតិចនាំគ្នាទៅសាលាខណ្ឌពោធិ៍សែនជ័យសុំជួយអន្តរាគមន៍បន្ទាប់ពីថៅកែក្ស័យធនរត់ចោលបាត់

ចែករំលែក៖

ភ្នំពេញ៖ កម្មករកម្មការនីរោងចក្រយីហោសីុរ៉ាតិចចំនួន១០៣១នាក់ បាននាំគ្នាទៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំការអន្តរាគមន៍ពីលោកហែម ដារិទ្ធ អភិបាលខណ្ឌ បន្ទាប់ពីរោងចក្រក្ស័យធន ហើយថៅកែរត់គេចខ្លួនមិនបានបើកប្រាក់ខែ ។

រោងចក្រខាងលើមានទីតាំងនៅភូមិចំការឪឡឹក សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

កម្មករម្នាក់បានឲ្យដឹងថា រោងចក្រខាងលើបានបើកដំណើរការជាង១០ឆ្នាំមកហើយ ដោយថៅកែជាជនជាតិកូរ៉េ ហើយមានម្ចាស់ទីតាំងជាជនជាតិខ្មៅ ត្រូវបានគេស្គាល់ឈ្មោះសុខ ឈុន បានជួលទីតាំងទៅឲ្យថៅកែជនជាតិកូរ៉េដើម្បីដំណើរការ។

ប្រភពដដែលបានបន្តថា នៅអំឡុងខែ១១ ឆ្នាំ២០១៦ រោងចក្រខាងលើមានការរកាំរកូសដោយពុំសូវមានសំភារះឲ្យកម្មករធ្វើការ ហើយបានព្យូរការងារកម្មករដោយបើកប្រាក់ខែឲ្យ៥០ភាគរយមុន និងសន្យាថាថ្ងៃទី៩ ខែធ្នូ ទើបបើកគ្រប់ចំនួន ។

ប្រភពបន្តទៀតថា លុះដល់ថ្ងៃកំណត់ បែរជាថៅកែរត់បាត់ មិនបានបើកប្រាក់ខែឲ្យកម្មករ ទើបក្រុមកម្មករនាំគ្នាធ្វើការកូតកម្មនៅខាងមុខរោងចក្រ ទើបដឹងដល់ក្រសួងការងារចុះមកសម្របសម្រួលដោយសន្យាថា នឹងលក់សំភារះនៅខាងក្នុងរោងចក្រឡៃឡុងដើម្បីយកលុយបើកជូនកម្មករ តែបែរជាម្ចាស់ឃ្លាំងដែលមានឈ្មោះសុខ ឈុន មិនព្រមអោយលក់ ដោយអះអាងថា សំភារះនោះគឺជារបស់គាត់ ។

ទោះជាយ៉ាងណា ក្រុមកម្មករ មិនសុខចិត្តរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ទើបកម្មករនាំគ្នាទៅសុំការអន្តរាគមន៍ពីលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយរកដោះស្រាយជូនពួកគាត់ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖