ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធ២នាក់ជិះម៉ូតូមួយគ្រឿងបុកឆ្កែបណ្តាយឲ្យដួលត្រូវក្រុមចោរឆ្លៀតឱកាសលើកយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ គួរឲ្យអាសូរដល់ប្តីប្រពន្ធមួយគូ ត្រូវបានក្រុមចោរបីនាក់ លើកយកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ជិះចេញទៅបាត់ខណដែលជនរងគ្រោះទាំងពីរជិះម៉ូតូបុកឆ្កែបណ្តាលអោយដួលហើយហៅចោរទាំងបីនាក់ជួយលើកម៉ូតូបែជានាំគ្នាជិះរត់ទៅបាត់ កាលពីវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជនរងគ្រោះជាប្តីបានអោយដឹងថា ជារៀងរាលព្រឹក គឺគាត់តែងតែឌុបប្រពន្ធពីស្រុកគៀនស្វាយមកធ្វើការជាអ្នករត់តុនៅសណ្ឋាគារ Raffle មិនដែលមានបញ្ហាអ្វីកើតឡើងទេ តែព្រឹកនេះ គាត់បានឌុបប្រពន្ធមកធ្វើការដូចសព្វដងដោយជិះម៉ូតូពីរនាក់ប្តីប្រពន្ធតាមផ្លូវព្រះនរោត្តម ស្រាប់តែជិះមកដល់មុខសាលាចតុមុខក៏មានឆ្កែរត់កាត់មុខកាត់ខំគេចបណ្តាលអោយដួលម៉ូតូបណ្តាលអោយម៉ូតគៀបសង្កត់ទាំងពីរនាក់រើពុំរួចភ្លាមៗនោះ ក៏មានមនុស្សបីនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានមកដល់ដែរ ក៏ហៅអោយជួយលើកម៉ូតូ ដែលកំពុងតែគៀបជាប់ស្រាប់តែលើកម៉ូតូរួចក្រុមចោរឆ្លៀតឱកាសទាំងបីនាក់នោះបានយកម៉ូតូគាត់ជិះរត់គេចខ្លួនទៅបាត់តែម្តង ។

បន្ទាប់ពីចោរយកម៉ូតូទៅបាត់ពីរនាក់ប្តីប្រពន្ធនាំគ្នាអង្គុយយំទាំងត្រូវរបួសបួសព្រោះស្តាយម៉ូតូណាស់ដែលខំសន្សំលុយពីរនាក់ប្តីប្រពន្ធទិញគ្រាន់ជិះមកធ្វើការរៀលថ្ងៃ ហើយម៉ូតូដែលបាត់ទៅនោះម៉ាកហុងដា សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1R-7784 ៕ តារា

img_2771 img_2772 img_2773 img_2774 img_2775


ចែករំលែក៖