ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទូកុងតឺន័រ២គ្រឿងប៉ះគ្នារួចជ្រុលទៅបុក និងកិនម៉ូតូ១គ្រឿងផ្សេងទៀត​របួស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តដឹកទូកុងតឺន័រ២គ្រឿងបើកស្របទិសដៅគ្នាលើផ្លូវតែមួយ ហើយបានប៉ះគ្នារួចជ្រុលទៅបុក និងកិនម៉ូតូ១គ្រឿងផ្សេងទៀតបណ្តាលឲ្យម៉ូតូបាក់បែកខូចខាតយ៉ាងដំណំ ចំណែករថយន្តទាំង២គ្រឿងបានរអិលធ្លាក់ចេញពីផ្លូវជាតិរៀងៗខ្លួន។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យមនុស្ស២នាក់រងរបួសធ្ងន់។

ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅម៉ោង៥និង៣០នាទីព្រឹក ទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ១៧០/១៧១ ក្នុងភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ត្រីកងរាជអាវុធហត្ថស្រុកដែលបានចុះទៅពិនិត្យមើលជាក់ស្តែងកន្លែងកើតហេតុបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៌នេះបង្កឡើងដោយសាររថយន្តម៉ាកហីុណូពណ៍ខៀវត្រួយចេកពាក់ស្លាកលេខក៥៩ ៨៤ ភព៣ និងកន្ទុយស្លាកលេខ ភ្នំពេញ៤A ១៦ ៦៥ (តៃកុងរថយន្តនេះបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ)បានវ័ធកន្ទុយទៅប៉ះ រថយន្ដកុងតឺន័រក្បាលពណ៍ខៀវម៉ាកហុីយ៉ានដាយពាក់ស្លាកលេ ខ ៣A៤៨ ៦៨ និងកន្ទុយពាក់ស្លាកលេខ ភ្នំពេញ ៤A២៨១៣ បណ្តាលឲ្យរថយន្តធ្លាក់ទៅបុកព្រៃនៅខាងស្តាំដៃ។

អ្នកបើករថយន្តនេះ មានឈ្មោះអ៊ូច សុីថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទួលទទីង១ ឃុំភូមិទួលទទីង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំណែកម៉ូូតូរងគ្រោះ ម៉ាក យ៉ាម៉ាហា ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកក្នុងទិសដៅបញ្ចាសគ្នា។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា ជនរងគ្រោះភាគីខាងម៉ូតូមាន ឈ្មោះលុច ហម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅ ភូមិចន្ទក្រហម ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងទី២ ឈ្មោះស្រី ពេញ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែ មានទិលំនៅជាមួយគ្នា ត្រូវបានកំលាំងស្នាក់ការ៤០១សង្រ្គោះដឹកយកទៅមន្ទីពេទ្រសង្គ្រោះនៅក្លីនិកឯកជនវាលរេញ។

ដោយឡែកវត្ថុតាងមានរថយន្តទាំង២គ្រឿង រួមនឹងម៉ូតូ១គ្រឿងបានរក្សាទុកនៅអធិការស្រុកព្រៃនប់ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធិីច្បាប់ ៕ ឆ្លាម សមុទ្រ

as aw de dw unnamed unnasmed xcz


ចែករំលែក៖