ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មករទូកនេសាទ​ដែលរអិលធ្លាក់ទឹក ពេលនេះប្រទះឃើញសពអណ្តែតហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជាកម្មករនេសាទ មងត្រី បង្គារ សមុទ្រ ម្នាក់ដែលត្រូវគេសង្ស័យថា ដើររអិលជើងដួលធ្លាក់ ចូលសមុទ្រនៅវេលាម៉ោងប្រមាណ៥និង៣០នាទីព្រឹក ទី១៩ ខែធ្នូ ពេលនេះ សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកសមុទ្រហើយ នៅចំណុច ច្រកចូលទំនប់រលក នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះត្រូវគេរកឃើញស្លាប់អណ្តែតក្នុងទឹកសមុទ្រក្បែរកន្លែងធ្លាក់ ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ ង៉ែត អាន ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរ ជា កម្មករទូកនេសាទ មានស្រុកកំណើតនៅភូមិប្រាសាទភ្នំខ្យង ឃុំប្រសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត និងបច្ចុប្បន្នស្នាក់នៅលើទូកក្នុងក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

ម្ចាស់ទូកមានឈ្មោះ នួន សុខ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។ តាមការអះអាងរបស់ លោកនួន សុខជាម្ចាស់ទូក បាន ឲ្សដឹងថា នៅវាលា ម៉ោង៥និង៣០នាទីទៀបភ្លឺ លោកបានដាស់ ជនរងគ្រោះឲ្យទាញខ្សែយុថ្កាដើម្បីចេញទូកទៅនេសាទ ពេលនោះ គាត់ក៏ចុះទៅផ្នែកខាងក្រោម ដើម្បីបញ្ឆេះម៉ាសីន លុះពេលលោកឡើងមកវិញ ស្រាប់តែរកជនរងគ្រោះមិនឃើញ។

លោក អនុសេនីយ៍ទោនុត សុគន្ធ នាយផ្នែកការិយាល័យបច្ចេកទេសកោសល្យវិច័យ និងវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ឆ្លងតាម ការត្រួតពិនិត្យនៅលើដងខ្លួនសាកសពជនរងគ្រោះមិនមានស្លាកស្នាមណាមួយ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីមនុស្សឃាតនោះទេ ។

លោក នាក់ សុគន្ធ បានឲ្យដឹងទៀតថា យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឈ្លក់ទឹក ។

បច្ចុប្បន្នសពត្រូវបានប្រគលឲ្យសាច់ញ្ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

ជាការចែករំលែក និងចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសព លោក យូ ចាន់ណា មន្ត្រីសាលាខេត្តព្រះសីហនុបានចូលរួមជាបច្ចយ័ចំនួន១០០.០០០រៀល, លោកស្រីម្ចាស់ផ្សារសាម៉ូដឺរ៉ា ទឹកប្រាក់ចំនួន១០០ដុល្លារសហរដ្ឋអាមេរិកផងដែរ ៕ ឆ្លាម សមុទ្រ

 

unnamed-3 unnamed unnamed-1 unnamed-2


ចែករំលែក៖