ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺសហការជាមួយអាវុធហត្ថ​លើផ្ទៃប្រទេសចុះបង្ក្រាប​ឆែកឆេរឃ្លាំងឈើដ៏ធំនៅស្រុកឱរ៉ាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងតិចមានឈើចំនួន៨កន្លែង ស្ថិតនៅក្នុងដីឡូត៍មួយដ៏ធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយនឹងកម្លាំងក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីតំណាងអយ្យការនៅចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ។

ក្នុងនោះសមត្ថកិច្ចបានរកឃើញជាបឋមមានគំនរឈើចំនួន៨កន្លែង ឈើខ្លះដាក់នៅក្នុងឃ្លាំង ដាក់នៅក្នុងរោងនលាក់ទុកនៅក្នុងស្រះទឹក និងទីវាលកន្លែងសិប្បកម្ម នៅក្នុងរថយន្តកូរ៉េ និងនៅក្នុងរថយន្តឃ្លប់ បិទផ្លាកយីហោភេសជ្ជៈរបស់ចិន ហើយទីតាំងមួយកន្លែងៗនៅក្នុងឃ្លាំងដដែលនោះ ក៏បានរកឃើញនូវប្រភេទឈើរាជកុល ដែលមានមុខកាត់ធំៗ ដែលឈ្មួញបានយកអុសទៅគ្របពីលើជាការបិទបាំង ។

បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងពិនិត្យតាមនីតិវិធី ៕ សុខ ខេមរា

r

1 2 3 4 6 8 a d g h
t


ចែករំលែក៖