ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស450បើកឆ្លងផ្លូវត្រូវរថយន្តកាមរីបាឡែនបុករងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចស៊ីសមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកាមរីបាឡែនមួយគ្រឿងបើកបុកពេញទំហឹង បណ្តាលអោយរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅមុខផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស LX 450 ពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ2G 4969 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានបើកឆ្លងផ្លូវទៅត្បូងបំណងចូលច្រកផ្សារត្រពាំងថ្លឹង ពេលមកដល់ពាក់កណ្តាលផ្លូវភ្លាមនោះ ស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2S 7221 បើកបរដោយបុរសម្នាក់ និងមិត្តភក្តិម្នាក់ទៀត រួមដំណើរជាមួយ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលបុកចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ីសខ្ទៀតទៅបុកនឹងតូបលក់ចាប់ហួយបណ្តាលឲ្យរងការខូចខាតចំណែករថយន្តទាំង២គ្រឿងរងការខូចខាតទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ សម្របសម្រួលដោយភាគីខាងរថយន្តឡិចសីុសបានចេញថ្លៃខូចខាតទៅភាគីខាងរថយន្តកាមរីបាឡែនចំនួន៣០០ដូល្លារនិងចេញថ្លៃខូចខាតតូបចំនួន១០០ដូល្លារដើម្បីបញ្ចប់រឿង៕ សុខាសែនជ័យ

image4 image1 image2 image3


ចែករំលែក៖