ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យម្នាក់ដកហូតថ្នាំញៀន១កញ្ចប់នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀន កាលពីវេលាម៉ោង២២និង២០នាទី ថ្ងៃទ១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដកហូតថ្នាំញៀន១កញ្ចប់ធំ ។

ជនសង្ស័យឈ្មោះ ពេជ្រ ឌួក ភេទ ប្រុស អាយុ33ឆ្នាំ មុខរបររកត្រី មានទីលំនៅភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ កំលាំងនគរបាលនៃអធិការរដ្ធានខណ្ឌពោធិសែនជ័យ សហការជាមួយកំលាំងស្នងការរដ្ឋាននគរបាលរាជាធានីភ្នំពេញ បានល្បានពួនស្ទាក់ ទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋាន ខណៈកំពុងជិះល្បាត ក៏មានប្រជាពលរដ្ធនៅភូមិអង្គកែវបាន មករាយការណ៍ថា នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅភូមិកើតហេតុខាងលើថា មានជនសង្ស័យ១ក្រុម កំពុងសម្ងំជក់គ្រឿងញៀន ពេលនោះ កំលាំងនគរបាលបានចុះទៅគោលដៅកើតហេតុ ក៏ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ឌួក កំពុងសម្ងំជក់ថ្នាំញៀននៅក្នុងគុម្ពោតព្រៃ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន បាត់អស់នឹងដកហូតបានក្រាមពណ៍សថ្លា១ថង់នៅក្បាលគ្រែក្នុងផ្ទះ របស់ជនសង្ស័យដែលរត់គេចខ្លួនមិនស្គាល់អត្តសញ្ញាណ ។

បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ពេជ្រ ឌួក រួមជាមួយវត្ថុតាងយកមកកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការរដ្ធានខណ្ឌពោធិសែនជ័យសាកសួរនាំបន្ថែម និងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់់៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖