ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត គួរឲ្យសោកស្តាយ ខណៈដែលបានចូល ទៅវះកាត់ជំងឺដុះសាច់បំពង់កនៅមន្ទីរ សម្រាកព្យាបាលមិត្តភាពឃែរដែលគេ សង្ស័យថា គ្រូពេទ្យគ្មានជំនាញច្បាស់លាស់ បណ្តាលឲ្យបុរសនេះបាត់បង់ជីវិតចោល ប្រពន្ធ និងកូនទាំងសោកស្តាយ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផាន់ សុជាតិ អាយុ៣៦ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានបានទម្លាយឲ្យដឹងពីមិត្ត ភក្តិជនរងគ្រោះថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៦ ជនរងគ្រោះបានចូលទៅព្យាបាល ជំងឺដុះសាច់បំពង់កនៅមន្ទីរសម្រាកព្យា បាលមិត្តភាពឃែរ ដែលមានទីតាំងនៅ ក្នុងបុរីពិភពថ្មី តាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ ។ នៅពេលទៅដល់ លោកគ្រូពេទ្យបានតម្រូវឲ្យជនរងគ្រោះដែល មានជំងឺដោះសាច់បំពង់កធ្វើការវះកាត់ចេញ ទើបស្ថានភាពជំងឺក្នុងខ្លួនធូរស្បើយ។ បន្ទាប់ ពីទទួលឲ្យវះកាត់បំពង់កពីគ្រូពេទ្យនៅក្នុង មន្ទីរសម្រាកព្យាបាលនេះរួចមក ទើបក្រុម គ្រួសារសម្រេចឲ្យគ្រូពេទ្យព្យាបាលតាម សម្រួលដោយបង់ថ្លៃឈ្នួលព្យាបាលតាម តម្លៃត្រឹមត្រូវ ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀត ថា បន្ទាប់ពីវះកាត់បានមួយថ្ងៃឈានចូល ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថានភាពជំងឺ របស់ជនរងគ្រោះមិនបានស្រាកស្រាន្ត បែរ ជាធ្វើទុក្ខធ្ងន់ធ្ងររហូតជនរងគ្រោះបាត់បង់ ជីវិតគួរឲ្យសោកស្តាយ ។ ក្រោយពីជនរង គ្រោះបាត់បង់ជីវិតទៅ ប្រធានមន្ទីរសម្រាក ព្យាបាលមិត្តភាពឃែរបានហៅក្រុមគ្រួសារ ជនរងគ្រោះមកសម្របសម្រួលគ្នាក្រៅ ប្រព័ន្ធច្បាប់ ដោយមិនឲ្យអាជ្ញាធរមូល ដ្ឋានដឹង ហើយក្នុងនោះម្ចាស់មន្ទីរសម្រាក ព្យាបាលបានផ្តល់សំណងជូនក្រុមគ្រួសារ សពចំនួន៧.៥០០ដុល្លារ ដោយមានកិច្ច សន្យាត្រឹមត្រូវ ប៉ុន្តែនៅក្នុងកិច្ចសន្យានោះ ហាក់ដូចជាពុំឃើញមានការទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋានណាម្នាក់នោះទេ ។
បើទោះបីជាដំណោះស្រាយសំណង ប្រាក់ចំនួន៧.៥០០ដុល្លារដល់ក្រុមគ្រួសារ ជនរងគ្រោះក្នុងន័យលាក់លៀមក្តីក៏ព័ត៌ មាននេះត្រូវបានទម្លាយឲ្យដឹងដោយអ្នក ជិតស្និទ្ធនឹងជនរងគ្រោះនិយាយថា គ្រូពេទ្យ មន្ទីរសម្រាកព្យាបាលមិត្តភាពឃែរដែល មានលោកវេជ្ជបណ្ឌិត ទេព សត្ថា ជាគ្រូ ពេទ្យជំនាញវះកាត់មិនមានជំនាញច្បាស់ លាស់បើកធ្វើអាជីវកម្មយកតែលុយ ទើប បណ្តាលឲ្យមានមនុស្សស្លាប់ដូច្នេះ ។
ទាក់ទិននឹងការស្លាប់របស់ជនរងគ្រោះ ខាងលើនេះលោកវេជ្ជបណ្ឌិត មែ៉ន រស្មី គ្រូ ពេទ្យជំនាញផ្នែកសើស្បែកដែលបម្រើការងារនៅមន្ទីរសម្រាកព្យាបាលមិត្តភាពឃែរ បានឲ្យដឹងថា លោកបានទទួលព័ត៌មាន នេះដែរ តែភារកិច្ចវះកាត់នេះមិនមែនជា ភារកិច្ចរបស់លោកទេ គឺជាភារកិច្ចរបស់ វេជ្ជបណ្ឌិតម្នាក់ទៀត ។
ចំណែកម្ចាស់មន្ទីរសម្រាកព្យាបាល មិត្តភាពឃែរនគរវត្តមិនអាចសុំការបញ្ជាក់ បានទេកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៦ដោយទូរស័ព្ទមិនចូល ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជ ធានីភ្នំពេញក៏ដូចជាបណ្តាខេត្តនានាការ ធ្វើអាជីវកម្មព្យាបាលជំងឺរបស់គ្លីនិកឯកជន មានសន្ទុះឡើងគួរឲ្យកត់សម្គាល់ ហើយ ក្រសួងសុខាភិបាលហាក់ដូចជាមានភាព ធូររលុងក្នុងចំណាត់ការចំពោះម្ចាស់គ្លីនិក ឯកជន បន្ទាប់ពីកន្លងមកមានមនុស្សស្លាប់ ជាច្រើននាក់នៅក្នុងគ្លីនិក ឬមន្ទីរសម្រាក ព្យាបាលដោយសារគ្រូពេទ្យគ្មានជំនាញ ច្បាស់លាស់ ។ ជាក់ស្តែងដូចជាបុរសខាង លើ និងស្ត្រីម្នាក់ដែលទៅកែសុដន់នៅគ្លី និកឯកជនមួយក្នុងខណ្ឌឫស្សីកែវកាលពី កន្លងទៅបានស្លាប់ទៅត្រឹមតែទទួលសំណង ជាលុយដើម្បីបញ្ចប់រឿងប៉ុណ្ណោះ ៕ ប្រាថ្នា