ក្រុមហង្សក្រហម Liverpool បានឡើងទៅឈរលេខ២វិញ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ Everton ១-០ ក្នុងជំនួបនៃក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Premier League សម្រាប់សប្ដាហ៍ទី១៧ ។ ការបន្តឈ្នះរបស់ក្រុមហង្សក្រហមនេះគឺកៀកនឹងក្រុមកំពូលតារាងតោខៀវ Chelsea ដែលចាញ់តែ៦ពិន្ទុប៉ុណ្ណោះ ។
ជ័យជម្នះរបស់ក្រុមហង្សក្រហមកើតឡើង ដោយការស៊ុតបាល់បញ្ចូលទីរបស់ខ្សែបម្រើកីឡាករ Sadio Mane នៅម៉ោងបន្ថែមគឺនាទីទី៩០+៤ បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Sturridge ស៊ុតលើកទី១បុកនឹងបង្គោលទីហើយកីឡាករ Mane ជាអ្នកបន្ថែមចូលទីក្រុម Everton តែម្តង។ ជ័យជម្នះនេះធ្វើឲ្យអ្នកចាត់ការក្រុមហង្សក្រហមលោក Jurgen Klopp សប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែក៏ធ្វើឲ្យក្រុមម្ចាស់ផ្ទះ Everton ចាញ់ដោយមិនអស់ចិត្តដែរ ពោលគឺជិតចប់ការប្រកួតទៅហើយនោះ ។
ជ័យជម្នះនេះធ្វើឲ្យក្រុម Liverpool ទទួលបាន៣ពិន្ទុក្រោមការដឹកនាំរបស់លោក Jurgen Klopp បច្ចុប្បន្នបានឡើងទៅឈរលេខរៀងទី២ មាន៣៧ពិន្ទុ តាមពីក្រោយលេខ១ Chelsea ចំនួន៦ពិន្ទុ៕
ខាងក្រោមនេះគឺលទ្ធផលប្រកួតកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦