ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសងាយុ៣ឆ្នាំកៀបជើងនឹងជណ្តើរយន្តផ្សារអូឡាំពិករបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈមនុស្សម្នាជាច្រើនបានភ្ញាក់ផ្អើលនឹងក្មេងប្រុសម្នាក់ដែលមានអាយុ៣ឆ្នាំ បានទៅផ្សារជាមួយម្តាយហើយកៀបជើងជាប់នឹងជណ្តើរយន្តជាន់ទីពីរនៅក្នុងផ្សារអូឡាំពិកកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានគេសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុសមិនស្គាល់ឈ្មោះអាយុ៣ឆ្នាំម្នាក់បានទៅផ្សារអូឡាំពិកជាមួយម្តាយដើម្បីរកទិញឥវ៉ាន់ ហើយបានឡើងទៅជាន់ទី២តាមជណ្តើរយន្ត។ ខណៈកំពុងតែជិះជណ្តើរយន្តនោះ ក្មេងប្រុសបានស៊កជើងចូលទៅក្នុងប្រឡោះប្រហោងជាប់នឹងបង្កាន់ដៃបណ្តាលឲ្យកៀបជាប់តែម្តង ធ្វើឲ្យក្មេងនោះស្រែកយំយ៉ាងខ្លាំង ហើយម្តាយក្មេងស្រែកឲ្យគេជួយ និងជួយទាញជើងកូនចេញមកវិញដែរតែទាញមិនបាន។

ប្រភពដដែលឲ្យដឹងទៀតថា ដោយឃើញបែបនេះ កម្លាំងសន្តិសុខផ្សារបានស្ទុះទៅបិតបារ៉ែតចរន្តអគ្គិសនីជណ្តើរយន្តឲ្យឈប់ដំណើរការ ហើយបានយកឧបករណ៍មកគាស់យ៉ាងយូរទើបជួយសង្គ្រោះក្មេងនោះបាន និងនាំយកទៅព្យាបាលរបួសនៅមន្ទីពេទ្យភ្លាមៗ ជាហេតុធ្វើឲ្យក្មេងប្រុសរងគ្រោះស្រែកយំស្ទើរសន្លប់។ ទោះយ៉ាងណាករណីនេះអ្នកគ្រប់គ្រងផ្សារបានធានារ៉ាប់រងលើការព្យាបាលជូនអាណាព្យាបាលក្មេងរងគ្រោះទាំងស្រុង គ្រាដែលការរៀបចំជណ្តើរយន្តនេះត្រូវបានគេរិះគន់ថាគណៈគ្រប់គ្រងផ្សារធ្វេសប្រហែសនិងគ្មានបច្ចេកទេសក្នុងការការពារសុវត្ថិភាពជូនអតិថិជនឡើងតាមជណ្តើរយន្តនេះ៕ ប្រាថ្នា
ae cs re re54 we


ចែករំលែក៖