ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្តលឿនជែងមិនប្រយ័ត្នក្រឡាប់ធ្លាក់ប្រឡាយ

ចែករំលែក៖

ភ្នំពេញ : រថយន្តសាំយ៉ុងមួយគ្រឿង បានក្រឡាប់ផ្ងារជើងក្នុងប្រឡាយទឹក ដោយសារអ្នកបើកបរស្រវឹង បើកលឿនវ៉ាជែងមិនប្រយ័ត្ន គេចពីរថយន្តបញ្ច្រាសទិសគ្នា តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២២ ថ្ងៃទី២១ ខែធ្នូ ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគប់គង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមសាក្សីពីកន្លែងកើតហេតុ បានឲដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តខាងលើ ម៉ាកសាុំយ៉ុងពណ៍ស ពាល់ស្លាកលេខ កំពង់ស្ពឺ 2A-3405 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់តាមបណ្តោយផ្លូវជាតិ៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើបន្ថែមល្បឿនជែងខាងឆ្វេងដៃ លុះដល់ពេលជែងផុត ក៏មានរថយន្តមួយគ្រឿង បើកមកបញ្ច្រាសទិសគ្នា វ៉ាក់អឺជាមួយរថយន្តសាំយ៉ុង ទើបរថយន្តសាំយ៉ុង បង្ខំចិត្តប៊ួងចង្កូតមកស្តាំដៃ ធ្លាក់ប្រឡាយទឹកក្រឡាប់ផ្ងារជើងទ្រមេឃ ភ្លាមៗអ្នកបើកបរស្មារតីនៅនឹង បានបើកទ្វារចេញរត់បាត់ពីកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅមើលកន្លែងកើតហេតុ ដោយឃើញមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ បន្ទាប់មកបានហៅរថយន្តមកស្ទួចយកមកទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ចាំម្ចាស់រថយន្តយកឯកសារពាក់ព័ន្ធមកទើបសមត្ថកិច្ចប្រគល់រថយន្តឲ្យវិញ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖