ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់តែជក់ បែរជាបែកគំនិតទៅជួញដូរ ត្រូវកម្លាំងនគរបាលបង្ក្រាបម្នាក់ ដកហូតបានថ្នាំញៀន២១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលតែងតែសង្ងំស្ងាត់ៗលប លួចប្រើប្រាស់នូវសារធាតុញៀន ស្រាប់តែបែកគំនិតទៅចែក ចាយគ្រឿងញៀន ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ខ ណ្ឌឫស្សីកែវ ស៉ើបអង្កេតបង្ក្រាបឃាត់ខ្លួនបាន ដកហូតថ្នាំ ញៀន២១កញ្ចប់និងសម្ភារប្រើប្រាស់មួយចំនួន ។

មន្ត្រីនគរបាល បានបញ្ជាក់ថា ការស្រាវជ្រាវរហូតឈានដល់ ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ បានធ្វើឡើងនៅ ល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងក្រុម៧ ភូមិស្វាយ ប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីជនសង្ស័យ ម្នាក់ឈ្មោះចាន់ ហាវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ បាននិងកំពុ ងលបលួចបន្តសកម្មភាពចរាចរគ្រឿងញៀន ទើបកម្លាំងនគ របាលមូលដ្ឋានសហការ ដោយលបឆ្មក់ឈានដល់ការបង្ក្រា បនិងឃាត់ខ្លួនជនជួញដូរសារធាតុញៀននេះតែម្ដង និងដក ហូតបានក្រាមសថ្លាជាថ្នាំញៀន២១កញ្ចប់ រួមទាំងសម្ភារ ប្រើប្រាស់មួយចំនួនផងដែរ ។

ក្រោយបង្ក្រាប ជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀ ន រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកឃុំខ្លួនសាកសួរនៅអធិកា រដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងអនុវត្តន៍ តាមនិតិវិធី ៕អរុណរះ

1 2 3


ចែករំលែក៖