ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់គ ដួលធ្លាក់ទឹកលង់ស្លាប់ ខណៈទៅបង់ត្រី

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសវ័យចំណាស់ម្នាក់ បាននាំបក្សពួកជាច្រើននាក់ទៅបង់ត្រីនៅចំណុចអូរតាខេ បានកើតខ្យលវិលមុខដួលធ្លាក់ទឹក បណ្ដាលឲ្យស្លាប់ ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ជនរងគ្រោះមានឈ្មោះ ហែរ ហៃ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិថ្មី ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

សមត្ថកិច្ចបានពិនិត្យសាកសព គឺគ្មានឃើញស្លាកស្នាមអ្វីដែលសង្ស័យថា ជាអំពើឃាតកម្មនោះទេ ម៉្សាងវិញទៀត យោងតាមការបំភ្លឺរបស់លោក យ៉ឹង ហ៊ាន់ ភេទប្រុស ដែលជាអ្នកទៅជាមួយជនរងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលថា ពួកខ្លួនមានគ្នាចំនួន១២នាក់រួមទាំងជនរងគ្រោះផង បាននាំគ្នាទៅបង់ត្រីតនៅចំណុចខាងលើ ពេលនោះជនរងគ្រោះបានបង់សំណាញ់ចូលទៅក្នុងទឹក ហើយគាត់បានមកអង្គុយនៅមាត់អូរ បានមួយសន្ទុះស្រាប់តែឃើញគាត់ធ្លាក់ចូលក្នុងទឹក ភ្លាមៗនោះពួកគាត់បាននាំគ្នាចុះទៅស្រង់គាត់យកមកដាក់នៅមាត់អូរ ហើយបានធ្វើចលនាសង្គ្រោះបឋម តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ។

សាកសពត្រូវប្រគល់គ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ase


ចែករំលែក៖