ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធការប្រើប្រាស់ និងរក្សាទុកសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីរក្សាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន កម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅបានដាក់ពង្រកាយម្លាំងចុះល្បាតតាមមូលដ្ឋានកាលពី វេលាម៉ោង ០១និង ៣៥នាទី ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៦ នៅចំណុចផ្លូវជាតិលេខ៥ ភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កំលាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់(ប្រភេទក្រាមសរថ្លា០១កញ្ចប់តូច )។

ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួនមាន ទី១ឈ្មោះ សុខ ភត្រា ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិ ពញ្ញាឮ ឃុំពញ្ញាឮ ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

ជនសង្ស័យទី២ឈ្មោះ សួរ ស៊ុនភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

ជនសង្ស័យទី៣ឈ្មោះ វ៉ន ពិសិដ្ឋភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។

តាមសមត្ថកិច្ខបានអោយដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួនកំលាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានដើរល្បាតក្នុងភូមិសាស្រ្តលុះដល់ម៉ោងកើតហេតុខាងលើក៍ប្រទះឃើញជនសង្ស័យ៣នាក់ធ្វើដំណើរតាមម៉ូតូមួយគ្រឿងក្នុងទិសដៅពីត្បូងទៅជើងពេលមកដល់កន្លែងកើតហេតុកំលាំងសម្ថកិច្ចក៍បានហៅអោយឈប់ដើម្បីត្រួតពិនិត្យ ហើយក៍បានត្រួតពិនិត្យរកឃើញថ្មាំញៀនប្រភេទក្រាមសរថ្លាចំនួន០១កញ្ចប់នៅលើខ្លួនជនសង្ស័យឈ្មោះ សុខ ភត្រ្តាហើយក៍បាននាំខ្លួនជនសង្ស័យទាំង៣នាក់មកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបន្តដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបន្តថា សំភារៈដកហូតមាន ៖ ថ្មាំញៀនប្រភទក្រាមសរថ្លាចំនួន០១កញ្ចប់តូច ម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ សរ ពាក់ស្លាកលេខ ភ្នំពេញ 1DE 5253 បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ធនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណំុរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ព្រែកជ័យ

as as-1 as-2 as-3


ចែករំលែក៖