ព័ត៌មានទាន់ហេតុការណ៍៖

ចុះអនុវត្ត្តច្បាប់ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុន M៧០

ចែករំលែក៖

ខេត្តសវាយរៀង៖ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជួនខេត្តស្វាយរៀងបានដឹកនាំមន្ត្រីរបស់ខ្លួន និងសមត្ថកិច្ច ដែលពាក់ព័ន្ធចុះអនុវត្តច្បាប់ ចំពោះរថយន្តយីឌុបតទ្រុងខុសលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុន M៧០ ដឹកឈើដើម្បីអោយម្ចាស់ក្រុមហ៊ុនកាត់ទ្រុងចេញដោយបានតទ្រុងលើសការកំណត់របស់ក្រសួង។

ការចុះឃាត់ចាប់រថយន្តរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចដេប៉ូលក់ឈើមួយកន្លែង ក្នុងភូមិទន្លៀង ឃុំសំបួរ ស្រុកស្វាយទាប ។

មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តបានលើកឡើងថា ការអនុវត្តច្បាប់ចំពោះរថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសនេះ ធ្វើជាប្រចាំ ព្រោះការតទ្រុងរថយន្តនេះ នាំអោយមានការដឹកលើសទម្ងន់ បំផ្លាញផ្លូវខូចអស់ ដូច្នេះតាមការណែនាំរបស់ក្រសួងសាធារណការ គឺត្រូវតែកាត់ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស គ្មានករណីលើកលែងនោះទេ ដោយជំហ៊ានដំបូង ណែនាំអោយម្ចាស់រថយន្តធ្វើកិច្ចសន្យាអោយត្រូវតែកាត់ទ្រុងចេញ និងគុសគំនួសសម្រាប់អោយកាត់ បើថ្ងៃក្រោយមិនទាន់កាត់ទេ នោះគឺចាប់ឃាត់យកមកកាត់នៅមន្ទីរ ហើយត្រូវផាកពិន័យទាំងថ្លៃកាត់ទាំងការពិន័យផងដែរ ។

ប្រភពបន្តថា យោងតាមជំពូកទី៧ ការគ្រប់គ្រងយាន និងការដឹកជញ្ជួនតាមមាត្រា៥៧ត្រង់ចំណុចត្រេទី៣ បានចែងថា ប្រវែងបណ្តោយអតិបរិមានៃរថយន្តនិមួយៗ មិនត្រូវអោយលើសពី១២,២០ម៉ែត្រ ហើយរថយន្តដែលឃាត់អោយកាត់នេះមានបណ្តោយ១៤,០៥ម៉ែត្រនិងទទឹង២,០៥និងកម្ពស់៣,០៧ម៉ែត្រខាងមន្ត្រីជំនាញបានគូសគំនួសអោយម្ចាស់រថយន្តនេះកាត់ចេញ និងធ្វើកិច្ចសន្យាច្បាស់លាស់ បើឃើញបើកបរលើដងផ្លូវនៅថ្ងៃក្រោយមិនទាន់កាត់ និងចាប់យកមកកាត់ និងធ្វើពិន័យទៅតាមច្បាប់កំណត់តែម្តង ៕ យឹម សុថាន

se-3 se se-1 se-2


ចែករំលែក៖