ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនបុកគោយន្តចតស្ងៀមពីក្រោយបាក់កស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ស្លាប់នៅពេលជិះម៉ូតូលឿនហ្វ្រាំងមិនទាន់ទៅបុកគោយន្តឈប់ស្ងៀមតាមផ្លូវលំក្នុងភូមិតាដែស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឌុំ ទូច ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាSL ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1H-9286។ ជនរងគ្រោះ បើកម៉ូតូពីជើងទៅត្បូងក្នុងល្បឿនលឿនសង្ស័យចាប់ហ្វ្រាំងមិនទាន់ក៏បុកគោយន្តឈប់ស្ងៀមរបស់ឈ្មោះ ស៊ុម ផៃ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិឃ្លៃចាស់ ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ចុះទៅត្រួតពិនិត្យវ៉ាស់វែងហើយបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូនិងគោយន្តយកទៅរក្សាទុកនៅអធិការនគរបាលស្រុកឱរ៉ាល់រង់ចាំដោះស្រាយជាក្រោយ៕ សេនា សក្តិ៍

se se-1


ចែករំលែក៖