ខេត្តសៀមរាប ៖ កម្លាំងអាវុធហត្ថខេត្ត សៀមរាបសហការជាមួយកម្លាំងស្នាក់ការ B.8. ចុះបង្ក្រាបករណីរុញស៊ីបឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាម២នាក់ និង វត្ថុតាងយកមកសួរនាំនៅការិយាល័យជំនាញរួចប្រគល់ឲ្យមន្ត្រីជលផលចាត់ ការបន្ត ។
ករណីឃាត់ជនជាតិវៀតណាមនេះធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច ក្រៅពាមឃ្លាំង ក្នុងភូមិតាច្រនៀង ឃុំកំពង់ ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងកងរាជអាវុធហត្ថខេត្តបានសហការជាមួយកម្លាំងស្នាក់ការB.8.ក្រុងសៀមរាប ចុះបង្ក្រាបករណី រុញ ស៊ីប ស្ថិតនៅចំណុច ភូមិសាស្ត្រ ក្រៅពាមឃ្លាំង ក្នុងភូមិតា ច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ព្រមទាំងដកហូតឧបករណ៍នេសាទខុសច្បាប់បញ្ជូនមកការិយាល័យ ជំនាញដើម្បីសាកសួរ ។
ប្រភពបានបន្តថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំងវត្ថុតាងកម្លាំងជំនាញបាន ប្រគល់ឲ្យមន្ត្រីជំនាញជលផល ដើម្បីចាត់ ការបន្តទៅតាមនីតិវិធី ។
មន្ត្រីជលផលឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ង្វៀង យ៉ាំងភឿក ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនេសាទ ទី២-ឈ្មោះ ង្វៀង យ៉ាំងទឹង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនេសាទ ។ អ្នកទាំង២នាក់មាន ទីលំនៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុក សូទ្រនិគម ខេត្តសៀមរាប ។
នៅពេលឃាត់ខ្លួនកម្លាំងជំនាញចាប់បានត្រីចម្រុះចំនួន២០០គីឡូក្រាម កាណូត បាឡា១គ្រឿង ,ដងរុញស៊ីប ចំនួន ២ ប្រវែង ១៣ម៉ែត្រ មុខរុញប្រវែង៦ម៉ែត្រ ។
តាមប្រភពបង្ហើបឲ្យដឹងថាអ្នកនេសាទធំៗនៅក្នុងខេត្តសៀមរាបភាគច្រើនជាជនជាតិវៀតណាមហើយពួកគេតែងតែបង់ លុយទៅឲ្យជំនាញស្ទើរគ្រប់ស្ថាប័នដើម្បីជួយបិទបាំងបទល្មើសទុច្ចរិតរបស់ពួកគេ៕ សហការី