ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់អ្នកផ្ទះទៅរកឆ្លុះត្រីព្រឹកឡើងអ្នកស្រុកប្រទះឃើញស្លាប់ក្នុងប្រឡាយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសម្នាក់ចេញពីផ្ទះនៅពាក់កណ្ដាលអធ្រាត្រដើម្បីរកត្រី រហូត ដល់ភ្លឺ ស្រាប់តែអ្នកស្រុកប្រទះឃើញស្លាប់នៅក្នុងប្រឡាយទឹកត្រឹមជង្គង់បង្កឲ្យភ្ញាក់ ផ្អើលនៅវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច ប្រឡាយ ទឹកក្បែរផ្លូវចូលភូមិរោងគោ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មូ ស៊ីថា ហៅគង់ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិរោងគោ ឃុំ បារាយណ៍ ស្រុកព្រៃឈរខេត្តកំពង់ចាម ។

តាមការពិនិត្យវិភាគលើសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ដូច្នេះ ការស្លាប់របស់ជនរងគ្រោះអាចខ្យល់គរ ហើយ ជនរងគ្រោះស្លាប់នៅចន្លោះម៉ោង ២-៣ទៀបភ្លឺ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដោយសារខ្យល់គរ ។

ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា នៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ជនរងគ្រោះបានចេញពីផ្ទះដើម្បីទៅ ឆ្លុះត្រី ដោយមានឧបករណ៍ច្បូកចាក់ត្រី និងភ្លើងគោមពាក់ក្បាលទៅជាមួយផង ។

រហូតដល់ម៉ោង៥ជាងថ្ងៃដដែលមានគេប្រទះឃើញជនរងគ្រោះស្លាប់ នៅក្នុង ប្រឡាយទឹកតែម្តង ។ បន្ទាប់មកក្រុម គ្រួសារក៏បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យដែរតែពេលទៅដល់គ្រូពេទ្យប្រាប់ថា ជន រងគ្រោះស្លាប់បាត់ហើយ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕ សហការី

 

2


ចែករំលែក៖