ខេត្តតាកែវ ៖ រឿងអាស្រូវរបស់អភិបាលស្រុកអង្គរបុរីដែលចូលមកកាន់តំណែងបានត្រឹមតែ១ឆ្នាំត្រូវបានអង្គភាពប្រឆាំងអំពើ ពុករលួយឲ្យបំភ្លឺរឿងពុករលួយលើបទល្មើស ជាច្រើនករណីតែអភិបាលរូបនេះនៅតែ បន្ដប្រព្រឹត្តអំពើពុករលួយដដែលតាមរូប ភាពផ្សេងៗគ្នា ។
ជាក់ស្តែងបច្ចុប្បន្នលោក ឌឹម គឺមសាន្ត អភិបាលស្រុកអង្គរបុរីបានរងការចោទពីប្រជានេសាទរាប់រយគ្រួសារថា លោកអភិបាលស្រុករូបនេះបានត្រូវរ៉ូវគ្នាជាមួយក្រុមមន្ត្រីរដ្ឋបាលជលផលបង្ខំឲ្យពលរដ្ឋបង់លុយក្នុងមួយគ្រួសារ១៥ម៉ឺនរៀល ដើម្បីបានចូលនេសាទតាមដងស្ទឹងជាលក្ខណៈ គ្រួសារ ។ ពលរដ្ឋបានលើកឡើងទៀតថា ពួកគាត់ប្រកបរបរនេសាទដោយប្រើទូក រុញយក ត្រីចង្វា កំភ្លៀវ ពេលយប់នៅតាមដងស្ទឹងនានានៃស្រុកអង្គរបុរីគឺត្រូវបង់ លុយឲ្យ លោក ខឹម ប៊ុននៃ នាយផ្នែករដ្ឋ បាលជលផលស្រុកអង្គរបុរី ដោយលោក ខឹម ប៊ុននៃ ថាប្រមូលយកទៅចែកគ្នាជាមួយលោកអភិបាលស្រុកជាថ្នូរមិនធ្វើការបង្រ្កាបពួកគាត់ ។
ជុំវិញករណីខាងលើនេះអ្នកយកព័ត៌មាននគរវត្តមិនអាចសុំការបំភ្លឺពីលោក ខឹម ប៊ុន នៃ នាយផ្នែករដ្ឋបាលជលផលអង្គរបុរីបានទេដោយលោកមិនលើកទូរស័ព្ទ ។
ចំណែកលោក ឌឹម គឹមសាន្ត អភិបាល ស្រុកអង្គរបុរីបានឲ្យដឹងថា លោកមិនបាន បញ្ជាឲ្យក្រុមមន្ត្រីជំនាញរដ្ឋបាលជលផល ធ្វើបែបនេះទេ។ លោកបន្តទៀតថាលោក ធ្លាប់ទទួលបានព័ត៌មាននេះដែរហើយ លោកនឹងកោះហៅក្រុមមន្ត្រីជំនាញមក សាកសួរ ។
ក្រុមមន្ត្រីរាជការក្នុងស្រុកអង្គរបុរីបញ្ជាក់ថាបើអភិបាលស្រុកមិនបើកដៃទេគ្មានមន្ត្រី ជំនាញណាហ៊ានលូកដៃយកលុយពីពលរដ្ឋនោះឡើយ ៕ ជីសូរកា