ព័ត៌មានទាន់ហេតុការណ៍៖

ចូលប្លន់ផ្ទះរោងម៉ាសីុនកិនស្រូវបាញ់៥គ្រាប់របួសម្នាក់នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ក្រុមចោរប្លន់កាំភ្លើងA K មានគ្នាចំនួន៧នាក់ បានចូលប្លន់ដល់ក្នុងផ្ទះរោងម៉ាសីុនកិនស្រូវមួយកន្លែង ហើយផ្ទុះអាវុធចំនួន៥គ្រាប់បណ្តាកអោយបុរសម្នាក់រងរបួសចំពោះចំនួន២គ្រាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០ នាទីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ ។

ម្ចាស់ផ្ទះដែលត្រូវក្រុមចោរប្លន់នៅឈ្មោះកែម កន ភេទប្រុសអាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះភី ធឿន អាយុ៣៨ឆ្នាំ ចំណែកបុរសដែលរងរបួសនោះឈ្មោះគយ ម៉ន ភេទប្រុសអាយុជាង៤០ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះ។ ដោយឡែកក្រុមចោរមានគ្នា៧នាក់ប្រដាប់ដោយកាំភ្លើងម៉ាកA K ៦ដើម សំភារះដែលបាត់មានលុយ៥០០ដូល្លារ ខ្សែរកផ្លាកទីនមួយខ្សែរ ក្រវឹលមួយគូ ខ្សែរដៃមួយ សរុបទម្ងន់៦ជី។

តាមសំដីឈ្មោះភីធឿនបានអោយដឹងថា នៅមុនពេលកើតហេតុរួបគាត់បានអង្គុយលេងនៅមុខទ្វាផ្ទះខាងក្រោមចំណែកប្តីនិងកូនបានអង្គុយមើលទូរទស្សន៍នៅខាងក្នុង ខណះមកដល់វេលាកើតហេតុមិនថាក្រុមចោរនោះមកតាំងពីពេលណាមកភ្ជុងរួបគាត់ហើយមិនអោយស្រែក។ ក្រោយមកទើបចាប់គាត់និងកូន២នាក់រួមទាំងប្តីចងទាំងអស់ហើយកកូកាយយកលុយ ខណះកំពុងរើ ស្រាប់តែអ្នកភូមិដែលនៅក្បែរមើលពីក្រៅមកឃើញក៏នាំគ្នាស្រែកបង្កការភ្ញាក់ផ្អើលស្ទើមួយភូមិ។

ប្រភពដដែលបានបន្តថា ខណះដែលអ្នកភូមិស្រែកថាចោរចូលប្លន់ផ្ទះគាត់ ភ្លាមនោះឈ្មោះគយ ម៉ន ដែលត្រូវជាក្មួយប្តីគាត់រត់មកជួយ តែទើបតែរត់មកដល់មុខផ្ទះក៏ត្រូវក្រុមចោរទាំងនោះបាញ់ចំនួន៥គ្រាប់ចំពោះ២គ្រាប់រងរបួសធ្ងន់ហើយក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូម៉ាកសង់កូរ៉េគេចខ្លួនបាត់អស់ទៅ។

ក្រោយពីមានករណីប្លន់ផ្ទះប្រជាពលរដ្ឋរួចលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជាមន្ត្រីក្រោមឱវ៉ាតទូទាំងខណ្ឌចុះពួនស្អាក់គ្រុបច្រក ។ រយះពេលប្រហែលជា៣០នាទីក្រោយមកទើបឃាត់យុវជនម្នាក់ដែលស្ថិតក្នុងការសង្ស័យព្រោះខណះសមត្ថកិច្ចកំពុងតែតាមប្របាញ់ក្រុមចោរប្លន់ក៏ជួបយុវជនខាងលើហើយហៅសួយុវជននោះបានព្យាយាមជិះម៉ាកឌ្រឹមសង់ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DO -6037 គេចពីសមត្ថកិច្ចទើបកម្លាំងនគរបាលដេញចាប់តែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសម្ថកិច្ចយកទៅធ្វើការសាកសួនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំសាកសួបន្ត។ ដោយឡែកជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងកំពុងសម្រាក់នៅមន្ទីរពេទ្យលោកសង្ឃ ៕ សុខាសែនជ័យ

 


ចែករំលែក៖