ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គីសនីឆេះតូបលក់ឥវ៉ាន់ផ្អើលសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័បានឆាបឆេះតូបលក់ឥវ៉ាន់នៅផ្សារ ត្រពាំងក្រសាំងមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ និងរាយការណ៍ទៅសមត្ថកិច្ចហៅឡានទឹកមកបាញ់ពន្លត់។ហេតុការណ៍នេះបានកតឡើងកាលនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៦ស្ថិតនៅផ្សារតាំងក្រសាំងក្នុងភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុ អ្នកលក់ដូរនៅជិតនោះ ឃើញផ្សែង ហ៊ុយៗចេញពីតូបរងគ្រោះខាងលើដោយមិនបានចាប់អារម្មណ៍។ លុះមួយសន្ទុះក្រោយមកក៏ឃើញអណ្តាតភ្លើងឆេះចេញមកតែម្តង បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធ នាំគ្នាយកបំពង់ពន្លត់មកបាញ់អស់ជិត១០បំពង់ នៅតែមិនរលត់ទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តរបស់ អង្គភាពតម្រួតបញ្ជារ បាញ់អស់១រថយន្ត និងរថយន្តខាងសាលាខណ្ឌពោធិសែនជ័យចេញមកបាញ់អស់១រថយន្ត ទើបរលត់។

តាមប្រភពដដែលបានបន្ដទៀតដឹងថាម្ចាស់តូបខាងលើមានឈ្មោះ ងួន ប៊ុនធា អាយុ ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ រត្ន័ មុន្នីកេសី អាយុ ៣៧ ឆ្នាំមានស្រុកកំណើតនៅភូមិកើតហេតុខាងលើ បច្ចុប្បន្នស្នាក់នៅខេត្តកំពត។

តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់តូបបានអោយដឹងថា តូបខាងលើគាត់បានទុកអោយកូនស្រី២នាក់រស់នៅដើម្បីលក់ឥវ៉ាន់។ ប៉ុន្តែកូនទាំង២របស់គាត់ក៏មិនបានរស់នៅដែរ ដោយទៅរស់នៅជាមួយម្តាយមុីងនៅភូមិ ត្រពាំងអណ្តូងសង្កាត់ត្រពាំងក្រសាំង ជិតភូមិកើតហេតុ។

តាមប្រភពដដែលបានបញ្ជាក់ទៀតថា ប្តីប្រពន្ធរបស់គាត់បានចេញពីផ្ទះប្រហែលជិតកន្លះខែមកហើយដោយពួកគាត់លក់ដូរមិនសូវដាច់ហើយ។ចំណែកភ្លើងវិញត្រូវបានខាងអគ្គិសនីបានផ្តាច់ជាងមួយអាទិត្យមកហើយព្រោះអត់មានលុយបង់។

បច្ចុប្បន្ននេះឥវ៉ាន់ក្នុងតូបនោះត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុងតែមិនមានមនុស្សរងរបួសនោះទេ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖