ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់អង្គុយច្រត់ចង្កាស្រែកយំ ក្រោយត្រូវចោរឆក់កាបូបស្ពាយបានសម្រេច និងគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់អង្គុយច្រត់ចង្កា ស្ទើរគ្មានវាចាបានត្រឹមតែស្រែកទ្រហ៊ោយំ និងនិយាយលែងចេញ ខណៈដែលគាត់កំពុងតែជិះម៉ូតូជាមួយប្តី ត្រូវក្រុមចោរឆក់មានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច ហើយគេចខ្លួនទៅបាត់ដោយសុវត្តិភាព ។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ចំណុចជិតគល់ស្ពានស្ទឹងមាន ជ័យ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ស្រ្តីរងគ្រោះឈ្មោះប៊ិន ភា ភេទស្រី អាយុ៤០ឆ្នាំ ចំណែកប្តីមានឈ្មោះសុខ ជា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ទាំង ២នាក់ស្នាក់ផ្ទះជួល ក្រោយផ្សារស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ធ ជិះម៉ូតូមួយគ្រឿងដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ត្រូវជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុីគី និចមិនចាំស្លាកលេខ មកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូកស្ពាយពីជនរងគ្រោះបានសម្រេចហើយគេចខ្លួនដោយសុវត្ថិភាពផងដែរ ។

សំភារះបាត់បង់នៅក្នុងកាបូបនោះ មានមាសទម្ងន់ ៥ជី លុយ១០០ដុល្លារ លុយខ្មែរ៥២ម៉ឺន ទូរស័ព្ទ២គ្រឿង កាតគ្រីម៉ូតូ១សន្លឹក និងអត្តសញ្ញាណប័ណ្ណ១សន្លឹក ។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុនិងកំណត់មុខសញ្ញាជនសង្ស័យទាំងនោះផងដែរ ៕ តារា

img_3255 img_3256


ចែករំលែក៖