ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់កំពុងអង្គុយនិយាយទូរស័ព្ទលើម៉ូតូ ស្រាប់តែរថយន្តបាឡែនមកបុកពីក្រោយពេញទំហឹងបណ្ដោយឲ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណះដែលកំពុងអង្គុយនិយាយទូរស័ព្ទលើម៉ូតូតាមផ្លូវ ស្រាប់តែមានរថយន្តបាឡែនមកបុកពីក្រោយពេញទំហឹង ។

គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ លី ហួរ ភេទប្រុសអាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវលេខ៤៧៨ នៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន មុខរបរបុគ្គលិតក្រុមហុ៊នមួយកន្លែង។ជនល្មើសឈ្មោះ មាន មា៉ឡុងវី ភេទអាយុ៤៨ឆ្នាំស្នាក់នៅផ្ទះលេខ១៣E1ផ្លូវលេខ១៥៦ សង្កាត់វាលវង់ខណ្ឌ៧មករា មុខរបរពេទ្យអង្គការរា៉ក់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុបានស្រី្តម្នាក់បើករថយន្តបាឡែន ពណ៌ស ពាក់ស្លាកលេខ 2AM-3913 បានបើកក្នុងទិសដៅពីជើងមកត្បូងបត់ស្ដាំទៅលិចខណះមកដល់កន្លែងកើតខាងស្រាប់តែរថយន្ដបង្កមកបុកជនរងគ្រោះដែលកំពុងអង្គុយលើម៉ូតូមា៉កc125ពណ៍ខ្មៅពាក់ស្លាក់លេខភ្នំពេញ1S-5182 និយាយទូរស័ព្ទនៅលើផ្លូវ បណ្ដាលឲ្យស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុតែមង្ដ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុបានស្ទូចយករថយន្តបង្កនឹងម្ចាស់ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕ ស រស្មី

image1 image2 image3 image4 image5


ចែករំលែក៖