ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែផ្ទះសំណាក់ភី រុន​ចាប់ប្រពន្ធលែងលះគ្នាឃុំ១យប់ ត្រូវនគរបាលជួយរំដោះមកវិញ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានអតីតប្តី ដែលបានលែងលះគ្នារួចរាល់ហើយ បែរជាមកចាប់នាងឃុំ ឃាំងអស់១យប់ក្នុងផ្ទះ ងៃ ទី ២៧ ធ្នូ ស្ថិត ក្នុងផ្ទះ លេខ 15G, ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ។ លុះព្រឹកថ្ងៃទី ២៨ ធ្នូ ទើបកម្លាំងនគរបាលដឹងពីដំណឹងជួយ រំដោះ ចេញ និងឃាត់បុរសជាប្តីសាកសួរ។ ប្តី ដែលឃុំឃាំងប្រពន្ធឈ្មោះ ធី សុវណ្ណ អាយុ ៣៧ ឆ្នាំ និង ប្រពន្ធ ឈ្មោះ លី ភា រុន អាយុ ៣៤ ឆ្នាំ មានកូន ២ នាក់( ប្រុស ១ ស្រី ១) ទាំង ២ នាក់ ជា ថៅកែ ផ្ទះសំណាក់ យីហោ « ភី រុន » ក្នុងភូមិ កើតហេតុ ខាងលើ ។

ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្តី ប្រពន្ធគាត់បានចាបលដៃគ្នារួមរស់ជាមួយគ្នារយៈពេល១០ឆ្នាំ ហើយ ដោយ មានកូន ២ នាក់ ប្រុស ១ ស្រី ១ ។ រយៈពេល ៣ ឆ្នាំ ចុង ក្រោយ នេះ ប្តី រូប នេះ បាន បែកឆ្វេង មាន ស្រី ផ្សេង ហើយ តែងតែ វាយ ធ្វើបាប គាត់ រហូត ។ ពេល ខ្លះ គាត់ ត្រូវ ជាំ សាច់ ប៉ោង មុខ ប៉ោង មាត់ មាន ស្លាកស្នាម មក ដល់ សព្វ ថ្ងៃនេះ ។ ដូច្នេះ គាត់ ទ្រាំ លែង កើត ក៏ សម្រេចចិត្ត ដាក់ ពាក្យ លែងលះ គ្នា រហូត មាន ចេញ សាល ក្រម បញ្ចប់ ហើយ ។ នៅ យប់ ថ្ងៃ កើតហេតុ ខណៈគាត់ជិះម៉ូតូ ក៏បាន ជួប ប្តី នេះ ហើយ សុំ មើល ក្រដាស សាលក្រម នោះ តែ ត្រូវ គាត់ មិន ឱ្យមើល ក៏ ត្រូវ ប្តី នេះ ចាប់ វាយគាត់ និង អូស គាត់ ទៅ បង្ខាំង ទុក ក្នុងផ្ទះ តែ ម្តង ទើប គាត់ ទូរស័ព្ទ ប្តឹង ប៉ូលិស ឱ្យ អន្តរាគមន៍ ។ប្រភព ឱ្យ ដឹង ទៀត ថា ស្ថិត ក្នុង ប៉ុស្តិ៍ ចោម ចៅ ទៅ ហើយ ទាំង ប្តី -ប្រពន្ធ នៅ មានការ ប្រកែក ឡូឡា ខ្លាំង ទៀត ដោយ បុរស ប្តី នោះ បាន បង្ខំ ឱ្យ ប្រពន្ធ ដក ពាក្យបណ្តឹង វិញ ទៅ តែ ប្រពន្ធ មិន ព្រម ស្រាប់តែ ប្តី ចង់ ហក់ ទៅ វាយ នាង ទៀត ។

ក្រោយពីការឃាត់ខ្លួន ដោយសារតែកូនស្រី ស្ត្រីរងគ្រោះបានសុំអង្វកុំអោយដាក់ពាក្យបណ្តឹង ដោយគ្រាន់តែអប់រំ និងធ្វើកិច្ចសន្យាកុំឲ្យមករំខានទៀត ៕ សុខាសែនជ័យ
image1 image2 image3


ចែករំលែក៖