ព័ត៌មានទាន់ហេតុការណ៍៖

ដឹកពោតឡើងចំណតភ្នំក្រឡាប់រថយន្តច្នៃសង្កត់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈគាត់បើករថយន្តកែច្នៃដឹកពោតឡើងចំណតភ្នំ ដោយស្ថានភាពផ្លូវនោះលំបាកខ្លាំងពេក ក៏ក្រឡាប់ជាច្រើនត្រឡប់តែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានមនុស្សស្លាប់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចចំការក្បែភ្នំក្រឡឹង ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ស្រុកវាលវែង។

នគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រាបបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ថា ជនរងគ្រោះ(ស្លាប់)ជាអ្នកបើកបររថយន្តកែច្នៃដឹកពោតខាងលើ ឈ្មោះ ណារី ចន្ថា ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅត្រង់ចំណូចភូមិ-ឃុំកើតហេតុ។

ប្រភពព័ត៌ពីនគរបាលខាងលើបន្តថា ក្រោយកម្លាំងទទួលបានព័ត៌មាននេះ បានចាត់ជំនាញចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យជាក់ស្ដែង ហើយឃើញថាស្ថានភាពផ្លូវលំបាកខ្លាំង ឡើងចំណតផង ផ្អៀងផង សូម្បីតែអ្នករួមដំណើរប៉ុន្មាននាក់ទៀតក៍មិនហានជិះជាមួយនោះទេ សុកចិត្តនាំគ្នាចុះដើរ ហើយជនរងគ្រោះចាំបាច់ត្រូវបើករថយន្តកែច្នៃដឹកកសិផលគាត់ឆ្លង ក៍ត្រូវក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យសង្កាត់ស្លាប់យ៉ាងអាណោចអាធ័ម្មបែបនេះ។

ប្រភពដដែលបន្តទៀតថា ក្រោយពីកម្លាំងពិនិត្យរួចរាល់និងសន្ថិដ្ឋាឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយក្រឡាប់រថយន្តកែច្នៃដឹកពោតប្រាកដមែននោះ បានប្រគល់សាកសពជនរងគ្រោះឲ្យសាច់ញាតិយកទៅចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន

1 2 3


ចែករំលែក៖